FIFA Ranking៖ កម្ពុជា ធ្លាក់ទាំងចំណាត់ថ្នាក់ និងពិន្ទុ ក្នុងខែវិច្ឆិកា

មាស សុផាណារ៉ុង November 28, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ទាំងចំណាត់ថ្នាក់ និងពិន្ទុ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ប្រចាំខែវិច្ឆិកា ដែលទើបតែធ្វើការបច្ចុប្បន្នកាលមុននេះ។

គួររំលឹកថា កាលពីខែតុលា កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧២ និងមាន ៩៧៤ពិន្ទុ ខណៈខែវិច្ឆិកា នេះវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៣ និងថយពិន្ទុមកនៅត្រឹម ៩៦៤ពិន្ទុ ពោលគឺបាត់អស់ ១០ពិន្ទុ បន្ទាប់ពីខែវិច្ឆិកា នេះបានប្រកួតស្មើ១ និងចាញ់១។

ឈរនៅចំណាត់ថ្នាក់នេះ បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដដែល ដោយឈរពីលើ ទីម័រខាងកើត នៅក្រោមគេ, ព្រុយណេ និងបន្ទាប់មកឡាវ ជាបន្តបន្ទាប់ ប៉ុន្តែនៅពីក្រោម ឥណ្ឌូនេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ឈរនៅលើគេដដែល។ នៅក្នុងតំបន់អាស៊ីវិញ កម្ពុជា ឈរនៅលេខ៣៦ ក្នុងចំណោម៤៦ប្រទេស៕

 

ប្រភព៖ FIFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់