U-22 ទីម័រខាងកើត មានកីឡាករលើសអាយុ ៣នាក់នៅក្នុងក្រុម មុនប៉ះកម្ពុជា ល្ងាចនេះ

មាស សុផាណារ៉ុង November 27, 2019


 

ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំ ត្រូវបានប្រទះឃើញថា មានដាក់បញ្ចូលកីឡាករលើសអាយុ ២២ឆ្នាំ ដល់ទៅ ៣នាក់ នៅក្នុងចំណោមបញ្ជីកីឡាករ ១៨នាក់ (ទីម័រខាងកើត បញ្ជូនកីឡាករតែ ១៨នាក់) ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ឆ្នាំ២០១៩ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស។

យោងតាមប្រភពដ៏គួរឲ្យទុកចិចត្តបានបង្ហើបថា កីឡាករទាំង ៣នាក់ដែលត្រូវបានកំណត់ឃើញថាលើសអាយុ ២២ឆ្នាំរួមមាន Silveiro Garcia ( មានវ័យ ២៤ឆ្នាំ ), កីឡាករ Edit Romanos Cristovão Savio ( មានវ័យ ២៧ឆ្នាំ ), កីឡាករ Nataniel de Jesus Reis ( មានវ័យ ២៤ឆ្នាំ ) ដ្បិតក្នុងព្រឹត្តិការណ៍នេះ អនុញ្ញាតិឲ្យមានកីឡាករលើសអាយុ ២២ឆ្នាំ តែ ២នាក់ប៉ុណ្ណោះក្នុងក្រុមនីមួយៗ។

យ៉ាងណាមិញ មិនមានសេចក្ដីបញ្ជាក់ណាមួយជុំវិញករណីនេះឡើយ ដ្បិតការប្រកួតកាន់តែកៀកនឹងមកដល់ទៅហើយ សម្រាប់ជំនួបទី២ ប្រចាំពូល សម្រាប់ U22 កម្ពុជា និងជាប្រកួតដំបូងសម្រាប់ U22 ទីម័រខាងកើត។

ចំពោះការប្រកួតរវាង U22 កម្ពុជា និងទីម័រខាងកើត យប់នេះ ក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ផងដែរ។ ប៉ុន្ដែមុនឈានដល់ការប្រកួតរបស់កម្ពុជា ក៏មាន ១គូក្នុងពូល A ដែរ គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះហ្វីលីពីន ជាមួយក្រុម U22 មីយ៉ាន់ម៉ា ដែលនឹងចាប់ផ្ដើមការប្រកួត នាវេលាម៉ោង ៣រសៀល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់