U22 កម្ពុជា ចែកពិន្ទុជាមួយ U22 ហ្វីលីពីន ក្នុងជំនួបបើកពូល SEA Games

មាស សុផាណារ៉ុង November 25, 2019


 

ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានប្រកួតស្មើជាមួយម្ចាស់ផ្ទះ ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២២ឆ្នាំ ក្នុងជំនួបបើពូល A ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ ដោយលទ្ធផល ១ទល់១។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ៧:០០នាទីយប់ម៉ោងនៅកម្ពុជា ក្រុមទាំងហាក់មានឱកាសទៅវិញទៅមកក្នុងការប្រកួត ប៉ុន្តែ កម្ពុជា ហាក់មានប្រៀបជាងជាមួយឱកាសជាច្រើនលើកច្រើនសារ រហូតដល់អាចរកគ្រាប់បាល់នាំមុខមុន ធ្វើបានដោយកីឡាកររាមច្បង កែវ សុខផេង នៅនាទី៤១ ហើយបានរក្សាលទ្ធផលនាំមុខ ១ទល់០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ការប្រកួតកាន់តែជក់ចិត្ត ស្របពេលហ្វីលីពីន ហាក់បង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទហដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ក៏មានឱកាសច្រើនផងដែរប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ រហូតដល់ក្បែរនឹងបញ្ចប់ការប្រកួតទៅហើយ ហ្វីលីពីន បានតាមបានស្មើដោយកីឡាករ Dennis Chung ជាកូនកាត់ហ្វីលីពីន-អាល្លឺមង់​  នៅនាទី ៩០+៣ នាំឲ្យការប្រកួតបញ្ចប់ ហ្វីលីពីន ស្មើ កម្ពុជា ១ទល់១។

លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ឈរនៅលេខ៤ ជាបណ្ដោះអាសន្នបន្ទាប់ពីការប្រកួតមួយគូទៀតរវាង មីយ៉ាន់ម៉ា ជាមួយ ម៉ាឡេស៊ី បញ្ចប់ទៅដោយលទ្ធផលស្មើដូចគ្នា៕

 

រូបភាព៖ 2019 SEA Games

អត្ថបទ៖ ណារ៉ុង

មតិយោបល់