អាស៊ីអឺរ៉ុបយូណាយធីត ប្រកាសរើសកីឡាករច្រើនរូប ត្រៀមរដូវកាលថ្មី

មាស សុផាណារ៉ុង November 22, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប បានប្រកាសគ្រោងធ្វើតេស្ដជ្រើសរើសកីឡាករជាច្រើនរូប ដើម្បីចូលរួមប្រកួតក្របខណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ នាឆ្នាំ២០២០ ពិសេសការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ តែម្ដង។

យោងតាមសេចក្ដីជូនដំណឹងខាងលើ ក្លឹបនឹងរៀបចំកម្មវិធីធ្វើតេស្ដសមត្ថភាពដំណាក់កាលទី១ រយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូឆាប់ៗខាងមុខ នៅកីឡដ្ឋាន AEU Sport Park របស់ខ្លួន ។ ចំពោះលក្ខខណ្ឌ ចូលរួម គឺមាន ៦ចំណុចដូចក្នុងសេចក្ដីជូនដំណឹងខាងក្រោម ពិសេសកីឡាករត្រូវមានអាយុពី ១៧ឆ្នាំ ដល់ ២៥ឆ្នាំ និងផ្ដល់អាទិភាព សម្រាប់កីឡាករអាជីព និងពាក់កណ្ដាលអាជីព។

បើតាមការបញ្ជាក់បន្ថែមរបស់ក្លឹបឈរលេខរៀងទី១០ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដដំណាក់កាលទី១ កីឡាករធ្វើតេស្ដជាប់ ត្រូវចូលរួមធ្វើតេស្ដជម្រុះបន្ដ នៅដំណាក់កាលទី២ ជាមួយកីឡាករប្រចាំក្លឹបអាស៊ីអឺរ៉ុប រយៈពេល ៣ថ្ងៃទៀត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ហើយអ្នកជាប់ក្នុងការធ្វើតេស្ដចុងក្រោយ នឹងក្លាយជាកីឡាករផ្លូវការរបស់ក្លឹប ដោយទទួលបានប្រាក់ឧបត្ថម្ភត្រឹមត្រូវទៀតផង៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

អត្ថបទ៖ បុត្រា

មតិយោបល់