កម្ពុជា រងបរាជ័យក្រោមថ្វីជើង ហុងកុង ក្នុងជំនួបទី៥ វគ្គជម្រុះបាល់ទាត់ពិភពលោក

មាស សុផាណារ៉ុង November 19, 2019


 

ហុងកុង៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសកោះហុងកុង ក្នុងជំនួបទី៥ ប្រចាំ C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដោយលទ្ធផល ២ទល់០។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ៧:០០នាទីយប់ម៉ោងនៅកម្ពុជា ក្រុមទាំងហាក់មានឱកាសទៅវិញទៅមកក្នុងការប្រកួត ប៉ុន្តែហុងកុង បានរកគ្រាប់បាល់នាំមុខមុន ធ្វើបានដោយកីឡាករ James Stephen Gee Ha នៅនាទី២១ ហើយបានរក្សាលទ្ធផលនាំមុខ ១ទល់០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ការប្រកួតកាន់តែជក់ចិត្ត ស្របពេលកម្ពុជា ក៏មានឱកាសច្រើនផងដែរប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ ហើយថែមទាំងបាត់បង់កីឡាករម្នាក់ផងដែរ គឺកីឡាករ សឿយ វិសាល បន្ទាប់បង្ករកំហុសឲ្យមានកាតលឿង ២ដង ក្រោយមករំលងបាន ៥នាទី កីឡាករ Roberto Junior របស់ម្ចាស់ផ្ទះហុងកុង ក៏បន្ថែមគ្រាប់ទី២ នៅនាទី៨៣ និងជាគ្រាប់ជ័យជម្នះចុងក្រោយ នាំឲ្យការប្រកួតបញ្ចប់ ហុងកុង ឈ្នះ កម្ពុជា ២ទល់០។

 

រូបភាព៖ gettyimages | Yu Chun Christopher Wong/Eurasia Sport Images

អត្ថបទ៖ ណារ៉ុង

មតិយោបល់