គ្រូ U-19 ថៃ ប្រកាសលាលែងពីតំណែងក្រោយដឹកនាំក្រុមធ្លាក់វគ្គជម្រុះ AFC U-19 ជាលើកដំបូង

មាស សុផាណារ៉ុង November 10, 2019


 

ភ្នំពេញ៖ លោក Issara Sritaro គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ បានសម្រេចលាលែងពីតំណែង បន្ទាប់ពីដឹកនាំក្រុមមិនជោគជ័យក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) វគ្គជម្រុះ ប្រចាំពូល G ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នេះបើយោងតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់ថៃ។

សូមបញ្ជាក់ថា ថៃ បានអស់ឱកាសឡើងទៅជុំបន្តបន្ទាប់ពីធ្វើបានត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល G នេះ ក្រោយប្រកួត ៤ដង ឈ្នះ២ និងចាញ់២ ពោលគឺឈ្នះ ២លើ ព្រុយណេ និងកោះម៉ារីណាខាងជើង ហើយចាញ់២ គឺចាញ់ កម្ពុជា និងម៉ាឡេស៊ី។

  • ប្រកួតទី១ ឈ្នះ ព្រុយណេ ៩ទល់០
  • ប្រកួតទី២ ឈ្នះ កោះម៉ារីណាខាងជើង ២១ទល់០
  • ប្រកួតទី៣ ចាញ់ កម្ពុជា ២ទល់១
  • ប្រកួតទី៤ ចាញ់ ម៉ាឡេស៊ី ១ទល់០

បញ្ជាក់ថា នេះក៏ជាលើកដំបូងផងដែរ ចាប់តាំងពីព្រឹត្តិការណ៍នេះបង្កើតឡើងនៅឆ្នាំ២០១២ ដែល ថៃ មិនអាចបានឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ខណៈតាំងពីឆ្នាំ២០១២ តែងតែបានឡើង ហើយភាគច្រើនជាក្រុមដែលឈរនៅលេខ២ ល្អ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់