សំបុត្រចូលទស្សនាការប្រកួត កម្ពុជា ជាមួយ ម៉ុងហ្គោលី ចាប់ផ្ដើមលក់ថ្ងៃនេះ

មាស សុផាណារ៉ុង November 9, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់លក់សំបុត្រចូលទស្សនា ក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិម៉ុងហ្គោលី ផ្លូវការហើយ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា នេះ ខណៈក្រុមទាំងពីរ នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ លើទីលានពហុកីឡដ្ឋានជាតិ។

ចំពោះតម្លៃសំបុត្រវិញ គឺរក្សានៅដដែល ដោយសំបុត្រ VIP កន្លែងមានដំបូល និងកៅអីជ័រតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀល។ ក្នុងជំនួបដ៏សំខាន់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានផ្ដល់សិទ្ធដល់ទូរទស្សន៍ BTV-News ផ្សាយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតនេះក៏ជាការត្រៀមសម្រាប់កម្ពុជា ប្រកួតនៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC )​ ក្នុងជំនួបទី៥ ប្រចាំពូល C ទល់នឹងហុងកុង នៅថ្ងៃទី១៩ ខែដដែល​ លើកោះហុងកុង ស្របពេលដែល ម៉ុងហ្គោលី យកការប្រកួតនេះត្រៀមប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃជាមួយគ្នា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់