គ្រូ U-19 កោះម៉ារីណាខាងជើង និងគ្រូ U-19 កម្ពុជា លើកឡើងក្រោយជំនួបដែលមានគ្រាប់បាល់ ៩គ្រាប់

មាស សុផាណារ៉ុង November 5, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសកោះម៉ារីណាខាងជើងអាយុក្រោម ១៩ឆ្នាំ បានប្រកួតចាញ់ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នៅវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) ដោយឈ្នះ ០ទល់៩។

យ៉ាងណាមិញ ទាំងគ្រូ U-19 កោះម៉ារីណាខាងជើង និងគ្រូ U-19 កម្ពុជា សុទ្ធតែបានលើកឡើងផ្សេងពីគ្នាក្នុងជំនួបទី២ ប្រចាំពូល G មួយនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតគ្រូបង្វឹកម៉ាឡេស៊ី លោក Mechiteru Mita បានលើកឡើងថា៖ «នៅវគ្គទី១ យើងរបូតគ្រាប់បាល់ចំនួន ៦គ្រាប់ដោយសារកម្ពុជា លេងបានយ៉ាងល្អនៅក្នុងដីថែមទាំងមានអ្នកគាំទ្រដ៏អស្ចារ្យ។»

ជាមួយគ្នាផងដែរ លោកក៏បានអបអរដល់កម្ពុជា សម្រាប់ការឈ្នះនេះ នឹងគិតថាកម្ពុជា អាចឡើងទៅវគ្គបន្ត។

ដោយឡែកគ្រូកម្ពុជា លោក Gyotoku Koji ក៏បានលើកផងដែរថា៖ «យើងធ្វើមិនសូវបានល្អជាមួយបច្ចេកទេសនោះទេ យើងត្រូវត្រៀមខ្លួនបន្ថែមទៀសម្រាប់ប្រកួតបន្ទាប់ជាមួយថៃ។»

និយាយអំពីការផ្លាស់ប្ដូរសមាសភាេពកីឡាករស្ទើរតែទាំងស្រុងក្នុងការប្រកួត គ្រូបង្វឹកសញ្ជាតិជប៉ុនដដែលរូបនេះបន្តថា៖ «ដោយសារយើងចង់ឲ្យកីឡាករសម្រាកខ្លះ និងខ្ញុំចង់ផ្ដល់ឱកាសឲ្យពួកគេទាំងអស់បានបង្ហាញសមត្ថភាពនៅលើទីលាន​។»

សូមបញ្ជាក់ថា ​ក្នុង​ការ​ប្រកួត​នេះ​ ​​​កម្ពុជា ​បាន​យកឈ្នះ កោះម៉ារីណាខាងជើង ០ទល់៩ ដោយ ៩គ្រាប់របស់កម្ពុជារកបានដោយកីឡាករ សៀង ចន្ធា ៣គ្រាប់, ធី លៀង ២គ្រាប់, លឹម ពិសុទ្ធ ២គ្រាប់ និង វុធ តុលា ជាមួយ លី ម៉ាឯល ម្នាក់មួយគ្រាប់៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់