៨៣ថ្ងៃមុន U-19 កម្ពុជា ចាញ់ ម៉ាឡេស៊ី ខណៈល្ងាចនេះត្រូវតតាំងគ្នាម្ដងទៀតក្នុងវគ្គជម្រុះ AFC U19 Championship

មាស សុផាណារ៉ុង November 2, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបើកយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) វគ្គជម្រុះ ប្រចាំពូល G នៅល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍នេះ ដោយត្រូវជួបក្រុម U-19 ម៉ាឡេស៊ី មុនគេ នៅកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្រឡេកមកមើលសមាសភាពគូប្រជែង ម៉ាឡេស៊ី វិញ មុនការប្រកួតមកដល់ ក្រុមនេះហាក់ត្រៀមខ្លួនបានយ៉ាងល្អ ដោយមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំចំនួន ៤ប្រកួត ហើយភាគច្រើនទទួលបានលទ្ធផលល្អ ជាក់ស្ដែង ឈ្នះ អារ៉ាប់រួម ០ទល់១ តែត្រលប់មកចាញ់វិញ ពេលប្រកួតលើកទី២ ៣ទល់១ បន្ទាប់មកឈ្នះ ស្រីលង្ការ ៤ទល់០ ហើយបន្តឈ្នះ ឆាយនីសតៃប៊ិ ៥ទល់០ ផងដែរ។

ក្រុមនេះធ្លាប់ជួបជាមួយកម្ពុជា ម្ដងរួចមកហើយក្នុងពានជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ដែលលទ្ធផលពេលនោះ កម្ពុជា បានរងបរាជ័យ ៣ទល់០ ដោយ គ្រាប់បាល់ទាំង ៣គ្រាប់នេះបានរបូតនៅវគ្គទី១ ទាំងអស់។

ថ្ងៃជាមួយគ្នាននេះផងដែរ ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ អាយុ​ក្រោម ១៩​ឆ្នាំ នឹងត្រូវ​ជាមួយ ជម្រើស​កោះ​ម៉ា​រី​ណា​ខាងជើង អាយុ​ក្រោម​១៩​ឆ្នាំ នៅវេលា​ម៉ោង ៣​:៣០ ​នាទី​រសៀល ខណៈ​ក្រុម​ជម្រើសជាតិ​ថៃ អាយុ​ក្រោម ១៩​ឆ្នាំ សម្រាក​ប្រកួត​ដំបូង​។

សូមបញ្ជាក់ថា កម្ពុជា ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U19 Championship 2020 Qualifiers ) ដែលនឹងធ្វើឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសកម្ពុជា ដោយបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះពូល G ជាមួយ ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់