ណាហ្គាវើលដ៍ បង្អាក់ដំណើរមិនដែលចាញ់របស់ ព្រះខ័នរាជស្វាយរៀង បានសម្រេច

មាស សុផាណារ៉ុង November 1, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ទីបំផុតបានយកឈ្នះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចដើម្បីបង្អាក់ដំណើរមិនដែលស្គាល់ពាក្យថាចាញ់របស់ក្រុមជើងឯកឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា មួយនេះ។

ឈានទៅបង្អាក់ដំណើរមិនដែលស្គាល់ពាក្យថាចាញ់របស់ក្រុមជើងឯកបែបនេះ គឺបន្ទាប់ពី ណាហ្គាវើលដ៍ បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ទល់១ នៅកីឡដ្ឋានស្តាតចាស់។

ដូច្នេះបានសេចក្ដីថា ណាហ្គាវើលដ៍ ផ្ទាល់បានរារាំង ព្រះខ័នរាជស្វាយរៀង មិនឲ្យតាមស្មើកំណត់ត្រារបស់ខ្លួន ដែលធ្លាប់ធ្វើបានក្នុងនាមជាក្រុមមិនដែលស្គាល់ពាក្យថាចាញ់ កាលពីឆ្នាំ២០០៧ ដែលមាន ៨ក្រុម ប្រកួតឈ្នះ ១២ដង ស្មើ២ និងមិនដែលចាញ់។

ថ្ងៃជាមួយគ្នាផងដែរ បឹងកេត បានយកឈ្នះ គីរីវង់សុខសែនជ័យ ២ទល់០ ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាញ់ វិសាខា ០ទល់៣៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់