អាជ្ញាកណ្ដាល ១១រូប ត្រៀមកាត់សេចក្ដីក្នុងពាន AFC U-19 វគ្គជម្រុះលើទឹកដីកម្ពុជា

មាស សុផាណារ៉ុង November 1, 2019


 

ភ្នំពេញ៖ អាជ្ញាកណ្ដាលចំនួន ១១រូប មកពីប្រទេសចំនួន៦ នឹងត្រៀមខ្លួនចូលមកកាត់សេចក្ដីក្នុងការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ វគ្គជម្រុះ ឆ្នាំ២០២០ ( 2020 AFC U-26 Championship qualification ) ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អាជ្ញាកណ្ដាលទាំង ១១រូប នេះរួមមានមកពីប្រទេសក្នុងតំបន់អាស៊ីភាគខាងលិច មានដូចជាតួរមីនីស្ថាន , ប៉ាឡេស្ទីន , ចិន , កូរ៉េខាងជើង, អ៊ីរ៉ង់ និងហុងកុង។

អាជ្ញាកណ្ដាលកាត់សេចក្ដី វគ្គជម្រុះ AFC U-23 Championship នៅកម្ពុជា កាលពីខែមិនា

តាមការបញ្ជាក់ដោយមន្ត្រីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សមាសភាពអាជ្ញាកណ្ដាលមានដូចតទៅ៖

  • តូរមីនីស្ថាន អាជ្ញាកណ្ដាល ចំនួន ១រូប និងជំនួយការអាជ្ញាកណ្ដាល ចំនួន ១រូប
  • ប៉ាឡេស្ទីន អាជ្ញាកណ្ដាល ១រូប ជំនួយការអាជ្ញាកណ្ដាល ១រូប
  • ចិន អាជ្ញាកណ្ដាល ១រូប ជំនួយការអាជ្ញាកណ្ដាល ១រូប
  • កូរ៉េខាងជើង អាជ្ញាកណ្ដាល ១រូប ជំនួយការអាជ្ញាកណ្ដាល ១រូប
  • អ៊ីរ៉ង់ អាជ្ញាកណ្ដាល ១រូប ជំនួយការអាជ្ញាកណ្ដាល ១រូប
  • ហុងកុង ជំនួយការអាជ្ញាកណ្ដាល ១រូប

សូមរំលឹកជាថ្មីថា ការប្រកួតក្នុងព្រឹត្តិការណ៍ខាងលើដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាសផ្ទះរៀបចំការប្រកួតនេះ គឺគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្រាប់ពូល G ជាមួយប្រទេសចំនួន ៤ផ្សេងទៀត រួមមាន ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង។

សម្រាប់ព្រឹត្តិការណ៍ដដែលនេះ រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-19 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់