សំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup មានលក់ហើយ

នូ មករា November 1, 2019


 

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកានេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានដាក់សំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ ហើយ ខណៈការប្រកួតដណ្ដើមជើងឯក រវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត នឹងមកដល់ថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ នៅកីឡដ្ឋាន Smart RSN របស់ក្លឹបភ្នំពេញក្រោន។

ជាមួយការប្រកាសលក់សំបុត្រផ្លូវការនេះ CNCC បានបែងចែកជា ២ប្រភេទ ដោយសំបុត្រ VIP មានតម្លៃ ៥,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៣,០០០រៀល ។ ប៉ុន្ដែអ្វីដែលពិសេស សម្រាប់ការទិញសំបុត្រ ក្រៅពីបានទស្សនាការប្រកួតដ៏កក្រើក អ្នកគាំទ្រក៏មានឱកាសអាចឈ្នះរង្វាន់ធំម៉ូតូ Honda Beat ចំនួន ៣គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀតផង ដោយការចាប់រង្វាន់ នឹងធ្វើឡើងភ្លាមៗ ក្រោយចប់ការប្រកួត។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ដំបូងឡើយត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិ តែដោយសារពហុកីឡដ្ឋានជាតិ ជាប់ធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2022 ពូល G គណៈកម្មការក៏សម្រេចលើកមករៀបចំនៅកីឡដ្ឋាន Smart RSN វិញ ដោយការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត នឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាច ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕

 

រូបភាព៖ Boeung Ket Football Club

អត្ថបទ៖ បុត្រា

មតិយោបល់