ក្រុមយុវជនភ្នំពេញក្រោន ឈ្នះក្រុមយុវជនបឹងកេត ក្នុងការប្រកួតមិត្តភាពព្រឹកនេះ

លី រិទ្ធី March 27, 2016


ក្រុមភ្ញៀវបឹងកេត ដែលចាប់ផ្តើមការប្រកួតពានរង្វាន់សម្តេច ហ៊ុនសែន នោះ បានធ្វើការនាំមុខក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម ១៦ និង ១៨ ឆ្នាំ ២ គ្រាប់នៅក្នុង ១៥​នាទីដំបូងក្នុងការប្រកូួតមិត្តភាពព្រឹកនេះនៅកីឡដ្ឋាន RSN។ ការផ្លាស់ប្តូរក្រោយសម្រាកជួយឲ្យក្រុមយុវជនភ្នំពេញក្រោនត្រលប់ចូលប្រកួតវិញដោយការបញ្ជូនបាល់របស់កីឡាករ គីម ឆាយ៉ា ចូលទីយ៉ាងល្អក្រោយការប្រកួទទើបតែចាប់ផ្តើមបាន ២ នាទីប៉ុណ្ណោះ។ ៣ នាទីក្រោយមក ក្រុមយុវជនភ្នំពេញក្រោនរកបានគ្រាប់បាល់តាមស្មើនៅពេលការបញ្ចូនបាល់របស់កីឡាករ ឆាយ៉ា តែតបញ្ចូលទីដោយកីឡាករ សាត់ រ៉ូសាក់។ លេងបាន ៩ នាទី ដោយសារតែកំហុសរបស់អ្នកចាំទី ឆាយ៉ា បង្កើតឱកាសឲ្យ រ៉ូសាក់ ធ្វើបានសម្រេច។ នៅនាទីទី ៦២ កីឡាករ ពន់វុទ្ធី ដួលក្នុងតំបន់គ្រោះថ្នាក់ហើយកីឡាករ​ ម៉ូស្លីម ធ្វើបានសម្រេច។ ក្រុមយុវជនបឹងកេតរកបានមួយគ្រាប់មុននឹងការបញ្ជូនបាល់មួូយប៉ះរបស់កីឡាករឆាយ៉ា ជួយឲ្យកីឡាករ វុទ្ធី រកបានមួយគ្រាប់ទៀតស្របពេលការប្រកួតសល់ប្រមាណជា ១២ នាទី។ ចប់ការប្រកួតក្រុមយុវជនភ្នំពេញក្រោនយកឈ្នះលើក្រុមយុវជនបឹងកេតក្នុងលទ្ធផល ៥-៣។
ជួរក្រោយ៖ បញ្ញា, សំណាង, ណុប ដាវីន, ចាន់ចាវ, ចាន់ដារ៉ា, ចាន់វុទ្ធី, ជួរមុខ៖ ចិត្រា, ពិសិដ្ឋ, ម៉ូស្លីម, រ៉ូសាក់, ពិភព
12418081_10153402876495264_1160574394019746744_n
អត្ថបទ៖ រិទ្ធី
រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត