កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ហ្វឹកហាត់នៅជប៉ុន កំពុងរីកចម្រើនខ្លាំង

មាស សុផាណារ៉ុង October 30, 2019


 

ភ្នំពេញ៖ លោក វ៉ែន សុផល គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលកម្ពុជា ដែលកំពុងតែស្ថិតនៅទីក្រុងអូសាកា ប្រទេសជប៉ុន នោះបានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជាពេលនេះមានការរីកចម្រើនខ្លាំង។

លោកបានអះអាងថា ក្នុងអម្លុងនៃពេលហ្វឹកហាត់នេះពួកគេបានប្រកួតសាកល្បងជាមួយអ្នកប្រដាល់ជប៉ុនតាមបណ្ដាក្លិបនានា ក្នុងទីក្រុងអូសាកា បានចំនួន ៧ក្លិបមកហើយ ហើយការប្រកួតសាកល្បងតែមានបន្តទៀត។

តាមរយៈការប្រកួតសាកល្បងសមត្ថភាពនេះបង្ហាញថាពួកគេមានការរីកចម្រើនខ្លាំង។ ទាំងកម្លាំង ទាំងបច្ចេកទេស ទាំងអំណត់សុទ្ធតែរីកចម្រើន។ ពួកគេហាត់ខ្លាំងទៅលើកម្លាំង បច្ចេកទេស កលល្បិច ពេលនេះល្បឿននៃការវាយចេញរបស់គេល្អនិងលឿនជាមុន។ ចំពោះការការពារវិញក៏កាន់តែរឹងមាំដែរ។

សូមបញ្ជាក់ថា អ្នកប្រដាល់ទាំង ៣រូបដែលចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុននោះមានអ្នកប្រដាល់ ណាត សៀកនិន ដែលគេស្គាល់ជាទូទៅថា ពេជ្រ ម្ទេសខ្មាំង និងកីឡាការិនី២ រូបគឺ វី ស្រីខួច និងកីឡាការិនី នូវ ស្រីពៅ។ លោក វ៉ែន សុផល បង្ហាញពីជំនឿចិត្តថាសម្រាប់ពួកគេទាំង ៣រូប នឹងរកបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមជាមិនខានតែលោកមិនដឹងថាមេដាយអ្វីនោះទេ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់