ភ្នំពេញក្រោន ចាញ់ អាស៊ីអឺរ៉ុប ក្នុងការប្រកួតមិត្តភាពម្សិលមិញ
នូ មករា March 26, 2016
ការប្រកួតមិត្តភាពរវាងក្លឹប ភ្នំពេញក្រោននិង ក្លឹប អាស៊ីអឺរ៉ុបកាលពីម្សិលមិញ នៅកីឡដ្ឋាន RSN នោះ ក្លឹប ភ្នំពេញក្រោនបានបរាជ័យក្រោមថ្វីជើងក្លឹបអាស៊ីអឺរ៉ុបក្នុងលទ្ធផល ១ – ២។ គ្រាប់បាល់រកបានដោយកីឡាករ ពិជ័យ សុភារ៉ា ស៊ុតគ្រាប់បាល់នាំមុខឲ្យ AEU ក្រោយមកបាន ៥ នាទី កីឡាករ កែវ សុង៉ន រកបានគ្រាប់បាល់តាមស្មើ ។ ចូលតង់ទីពីរកីឡាករ Afa Baldwin បានបន្ថែមមួយគ្រាប់ទៀតឲ្យអាស៊ីអឺរ៉ុបទទួលជ័យជម្នះ។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៖
អត្ថបទ៖ រិទ្ធី
វីដេអូ៖ ក្លឹបភ្នំពេញក្រោន