សំបុត្រទស្សនាការប្រកួតជម្រុះ AFC U-19 ត្រូវបានពន្យាពេលលក់!

មាស សុផាណារ៉ុង October 28, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា សំបុត្រចូលទស្សនាការប្រកួតជម្រុះពានរង្វាន់យុវជនជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ (AFC U-19 Championship 20220) ដែលគ្រោងដាក់លក់នៅថ្ងៃច័ន្ទនេះ ត្រូវបានលើកពេលលក់ហើយ ដោយគ្រោងលក់នៅថ្ងៃទី៣១ ខែតុលាខាងមុខវិញ។

ជាមួយការប្រកាសពន្យាពេលលក់សំបុត្រចូលទស្សនាការប្រកួត ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះពូល G នៃវគ្គជម្រុះពានរង្វាន់យុវជនប្រចាំទ្វីបខាងលើ សហព័ន្ធបានបញ្ជាក់ថា ដោយសារមានការកែសម្រួលរចនាបថឌីហ្សាញសំបុត្រ។ ដូច្នេះការសំបុត្រ នឹងត្រូវដាក់លក់ផ្លូវការ ២ថ្ងៃមុនការប្រកួតចាប់ផ្ដើម។

ចំពោះការប្រកួតគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងៗ ៤ក្រុម រួមមានក្រុម U-19 ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីអាណាខាងជើង។

ក្រឡេកមកចាប់អារម្មណ៍ក្រុមគោព្រៃជំទង់កម្ពុជាវិញ ជាមួយការត្រៀមធ្វើម្ចាស់ផ្ទះនេះដែរ ពួកគេនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ផ្លូវការ នាថ្ងៃទី២៩ ខែតុលាស្អែកនេះ ដើម្បីត្រៀមប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិ U-19 ម៉ាឡេស៊ី នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់