FIFA Ranking៖ កម្ពុជា ធ្លាក់ទាំងចំណាត់ថ្នាក់ និងពិន្ទុ ក្នុងខែតុលា

មាស សុផាណារ៉ុង October 24, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ទាំងចំណាត់ថ្នាក់ និងពិន្ទុ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ប្រចាំខែតុលា ដែលទើបតែធ្វើការបច្ចុប្បន្នកាលមុននេះ។

គួររំលឹកថា កាលពីខែកញ្ញា កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៦៩ និងមាន ៩៨២ពិន្ទុ ខណៈខែតុលានេះវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧២ និងថយពិន្ទុមកនៅត្រឹម ៩៧៤ពិន្ទុ បន្ទាប់ពីខែកញ្ញា នេះបានរងបរាជ័យ ២ប្រកួតជាប់ៗគ្នា និងរបូតគ្រាប់បាល់ដល់ទៅ ១៨គ្រាប់។

ឈរនៅចំណាត់ថ្នាក់នេះ បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដដែល ដោយឈរពីលើ ទីម័រខាងកើត នៅក្រោមគេ, ព្រុយណេ និងបន្ទាប់មកឡាវ ជាបន្តបន្ទាប់ ប៉ុន្តែនៅពីក្រោម សិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ឈរនៅលើគេដដែល។ នៅក្នុងតំបន់អាស៊ីវិញ កម្ពុជា ឈរនៅលេខ៣៦ ក្នុងចំណោម៤៦ប្រទេស៕

 

ប្រភព៖ FIFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់