ហ្វូតសាលកម្ពុជា អស់ឱកាសពីពានជើងឯកហ្វូតសាលអាស៊ាន ក្រោយចាញ់ មីយ៉ាន់ម៉ា

មាស សុផាណារ៉ុង October 22, 2019


 

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសជាតិហ្វូតសាលមីយ៉ាន់ម៉ា នាថ្ងៃទី២២ ខែតុលា ដែលជាប្រកួតទី២ ប្រចាំពូល A នៃពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកអាស៊ាន (AFF Futsal Championship 2019) នៅកីឡដ្ឋាន Phu Tho Stadium នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយលទ្ធផល ៣ទល់១៣។

ក្នុងការប្រកួតនេះនៅវគ្គទី១ កម្ពុជា បានរបូតគ្រាប់បាល់ ៥គ្រាប់ និងរកគ្រាប់បាល់បាន​ ១គ្រាប់ផងដែរ ពោលគឺបញ្ចប់ទៅដោយលទ្ធផល ១ទល់៥​ ខណៈនៅវគ្គទី២ កម្ពុជា បានបន្តរបូតដល់ ៨គ្រាប់ ស្របពេលដែលកម្ពុជា សងមកវិញបាន ២គ្រាប់មកវិញផងដែរ។ ដូច្នេះ បរាជ័យនេះបានសេចក្ដីថា កម្ពុជា បានអស់ឱកាសឡើងទៅជុំបន្តទោះបីជាប្រកួតចុងក្រោយឈ្នះបែបណាក៏ដោយ។

កម្ពុជា នឹងត្រូវប្រកួតបង្រ្គប់ នៅថ្ងៃទី២៣ ខែតុលា ស្អែកបន្តទៀត ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វូតសាលទីម័រខាងកើត នៅវេលាម៉ោង ២:៣០ នាទីរសៀល នាកីឡដ្ឋានដដែល៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់