ហ្វូតសាលកម្ពុជា បរាជ័យក្រោមថ្វីជើងម្ចាស់ជើងឯក ១៤សម័យ ថៃ ក្នុងជំនួបបើកពូល ពានជើងឯកអាស៊ាន

មាស សុផាណារ៉ុង October 21, 2019


 

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសជាតិហ្វូតសាលថៃ នាថ្ងៃទី២១ ខែតុលា ដែលជាប្រកួតបើកឆាកពូល A នៃពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកអាស៊ាន (AFF Futsal Championship 2019) នៅកីឡដ្ឋាន Phu Tho Stadium នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយលទ្ធផល ។

នៅក្នុងការប្រកួតនេះ កម្ពុជា ហាក់ធ្វើបានល្អនៅវគ្គទី១ ដោយរបូតគ្រាប់បាល់ត្រឹមតែ ២គ្រាប់ ក្នុងរយៈពេល ២០នាទីដំបូង តែលុះចូលដល់វគ្គទី២ គ្រាប់បាល់ដល់ទៅ ១០គ្រាប់បានកើតឡើង និងនាំឲ្យថៃ ទទួលបាន ៣ពិន្ទដ៏មានសារៈសំខាន់។

កម្ពុជា នឹងត្រូវប្រកួត នៅថ្ងៃទី២២ ខែតុលា ស្អែកបន្តទៀត ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វូតសាលមីយ៉ាន់ម៉ា នៅវេលាម៉ោង ១១:៣០ នាទីព្រឹក នាកីឡដ្ឋានដដែល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ថៃ ត្រូវបានចាត់ទុកថាជាក្រុមខ្លាំងជាងគេ ដ្បិតក្នុងចំណោម ១៥ដង ដែលពានរង្វាន់នេះបានរៀបចំឡើងពីឆ្នាំ២០០១ មក ជម្រើសជាតិថៃ បានឈ្នះដល់ទៅ ១៤ដង ស្របពេលក្រុមដែលធ្លាប់ឈ្នះម្ដងគឺ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១០៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់