U-16 កម្ពុជា ប៉ះ U-16 ម៉ាល់ឌីវ ជំនួបទី២ ពានរង្វាន់អន្តរជាតិ UEFA Assist U16 Development Tournament 2019

មាស សុផាណារ៉ុង October 18, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ និងបន្តការប្រកួតទី២ របស់ខ្លួនក្នុងពានរង្វាន់អន្តរជាតិ ដែលមានឈ្មោះថា «UEFA Assist U16 Development Tournament 2019» ដោយនឹងត្រូវជួប U-16 ម៉ាល់ឌីវ ធ្វើឡើងនៅប្រទេសបង់ក្លាដេស។

ចំពោះការប្រកួតទី២ របស់កម្ពុជា វិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះ នឹងត្រូវជួបប្រកួតជាមួយ ម៉ាល់ឌីវ នៅវេលាម៉ោង ៧យប់ ( ត្រូវនឹងម៉ោង ៨យប់ ម៉ោងនៅកម្ពុជា ) នាកីឡដ្ឋាន Bangabandhu National Stadium ទីក្រុង Dhaka ប្រទេសបង់ក្លាដេស។

U-16 កម្ពុជា ទើបតែរងបរាជ័យក្រោមថ្វីជើង U-16 បង់ក្លាដេស ដោយលទ្ធផល ២ទល់០ ស្របពេលដែល លទ្ធផលរវាង U-16 ម៉ាលឌីវ ​ជាមួយ U-16 ហ្វារ៉ូសអាយឡេន គឺ ហ្វារ៉ូសអាយឡេន ឈ្នះ ១០ទល់៣។ ថ្ងៃជាមួយគ្នានេះផងដែរ U-16 បង់ក្លាដេស ត្រូវជួបប្រកួតជាមួយ U-16 ហ្វារ៉ូសអាយឡេន នាវេលាម៉ោង នៅវេលាម៉ោង ៥ល្ងាច ( ត្រូវនឹងម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា ) នាកីឡដ្ឋានដដែល។

គួររំលឹកផងដែរថា សម្រាប់ព្រឹត្តិការណ៍នេះ គឺផ្ដួចផ្ដើមរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប ( UEFA ) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយជ្រើសរើសយកទឹកដីប្រទេសនៅទ្វីបអាស៊ីជាទីតាំងប្រកួត។ មិនត្រឹមតែជាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍នេះមានគោលបំណង លើកទឹកចិត្តយុវជនទាំងអស់អោយចូលរួមក្នុងការងារ និងការសិក្សារបស់ពួកគេ ខណៈដែលកំពុងប្រកួតតំណាងប្រទេសរបស់ខ្លួន។ ទិដ្ឋភាពសំខាន់មួយទៀតនៃព្រឹត្តិការណ៍នេះ គឺការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស | BFF

អត្ថបទ៖ ណារ៉ុង

មតិយោបល់