World Cup៖ បារ៉ែន យកឈ្នះអ៊ីរ៉ង់ និងលទ្ធផលសរុប ពូលទាំង៨ ត្រឹមប្រកួតទី៤

មាស សុផាណារ៉ុង October 16, 2019


 

ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិអ៊ីរ៉ង់ បានរងបរាជ័យយ៉ាងជូរចត់ ក្រោមថ្វីជើងក្រុមជម្រើសជាតិបារ៉ែន ដោយលទ្ធផល ១-០ ក្នុងវគ្គជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup Qatar 2022 ពូល C កាលពីយប់មិញ។

ការបរាជ័យនេះ បានធ្វើឲ្យអ៊ីរ៉ង់ និងកម្ពុជា មានវាសនាដូចគ្នា ដោយចាញ់បារ៉ែន ១-០ ដូចគ្នា ក្នុងជំនួបជើងទី១ ។ ទោះបីមានចំណាត់ថ្នាក់ពិភពលោកខុសគ្នាមេឃនឹងដីក្ដី តែក្រុមបារ៉ែន ដែលកំពុងឈរលេខ១០៥ បានដណ្ដើម ៣ពិន្ទុពេញពីក្រុមឈរលេខ ២៣ អ៊ីរ៉ង់ ដោយការទាត់បាល់ប៉េណាល់ទីរបស់កីឡាករ Mohammed Al-Hardan នៅនាទី៦៦ ដែលនាំឲ្យអ៊ីរ៉ង់ស្គាល់ចាញ់លើកដំបូង និងធ្លាក់មកឈរលេខ៣ ដោយមាន ៦ពិន្ទុក្នុងដៃ។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ បារ៉ែន ក៏បានយកឈ្នះកម្ពុជា ១-០ ក្នុងដីដែរ។ បច្ចុប្បន្នបារ៉ែន បានឡើងឈរលេខ២ និងមាន ៧ពិន្ទុ ស្មើក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដែលទើបយកឈ្នះកម្ពុជា ៤-០ កាលពីយប់មិញ។

 

លទ្ធផលពីការប្រកួតដទៃទៀតនៅក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ី រួមមានដូចជា៖

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់សរុប៖

 

រូបភាព៖ the-afc.com

អត្ថបទ៖ បុត្រា

មតិយោបល់