គ្រូអ៊ីរ៉ាក់ គិតថាក្រុមខ្លួនគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ ក្រោយឈ្នះកម្ពុជា ៤ទល់០

មាស សុផាណារ៉ុង October 15, 2019


 

ភ្នំពេញ៖ លោក Srečko Katanec គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់បានថ្លែង ក្រោយពីបាននាំក្រុមប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា នៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ដោយបញ្ជាក់ថា ក្រុមខ្លួនគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ ក្រោយឈ្នះកម្ពុជា ០ទល់៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតលោកបានលើកឡើងថា៖ «បាទ ខ្ញុំចង់សម្ដែងការអបអរដល់កីឡាកររបស់ខ្ញុំ ធ្វើបានយ៉ាងល្អ លេងបានយ៉ាងល្អ ក្នុងបាល់ទាត់យើងត្រូវការការរកគ្រាប់បាល់ច្រើនគ្រាប់ យ៉ាងណាក៏ដោយយើងធ្វើបានយ៉ាងល្អ នឹងរកបាន ៣ពិន្ទុ។»

លោកបានបន្ថែមជាចុងក្រោយថា៖ «ខ្ញុំយល់ស្របដែលថាកម្ពុជា ខ្សោយបាល់ទាត់លើ កម្ពុជា តូចបន្តិចមែនប៉ុន្តែយើងបានបង្កើតស្ថានភាពជាច្រើនដើម្បីបង្កើតស្ថានភាពលើកបញ្ចូលដូចគ្នា យើងបានកៀបសង្កតយ៉ាងខ្លាំងទៅលើតំបន់ប៉េណាល់ទីរបស់កម្ពុជា ហើយយើងបានបង្កើតទាត់បញ្ចូលទី ហើយខ្ញុំគិតថាយើងគួរតែអាចទាត់បញ្ចូលទីបានច្រើនជាងនេះទៅទៀត តាមការទាត់ពីក្រោមទៅវិញ។»

សូមបញ្ជាក់ថា ជាជ័យជម្នះ ០ទល់៤ លើកម្ពុជា គឺធ្វើបានសម្រេចដោយកីឡាករ Ibrahim Bayesh នៅនាទី២២ និងកីឡាករ Mohanad Ali នៅនាទី៤១ នៃវគ្គទី១ មុននឹងគ្រាប់ទី៣ ទី៤ រកបាននៅវគ្គទីដោយកីឡាករ Amjad Attwan នាទី៥៧ និងកីឡាករ Al-Qafaje នៅនាទី៦២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់