លោក Felix ថា កម្ពុជានៅតែមានអារម្មណ៍រឹងមាំ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយ អ៊ីរ៉ាក់

មាស សុផាណារ៉ុង October 14, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបថា កម្ពុជានៅតែមានអារម្មណ៍រឹងមាំ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយ អ៊ីរ៉ាក់ ក្នុងជំនួបទី៤ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់ លោក Felix Dalmas បានលើកឡើងថា៖ «យើងតែងតែរៀបចំ យើងត្រូវប្រកួតជាមួយក្រុមដែលខ្លាំងក្នុងអាស៊ី យើងដឹងថាវានឹងពិបាក ពិតណាស់ជាមួយនឹងលទ្ធផលចុងក្រោយនេះ យើងរួចរាល់ក្នុងការត្រលប់មកវិញ ហើយនឹងបង្ហាញថាយើងនៅតែមានអារម្មណ៍រឹងមាំ យើងនឹងនៅតែបន្តការប្រកួត ហើយវាគ្រាន់តែជាដំណាក់កាលមួយនៃដំណើរការរបស់ក្រុមយើង។»

និយាយពីក្ដីរំពឹងថានឹងធ្វើបានល្អជាងការប្រកួតជាមួយអ៊ីរ៉ង់ លោកបានបញ្ជាក់ថា លោករំពឹងនឹងធ្វើបានល្អជាងមុនផងដែរ។ «យើងរំពឹងថានឹងធ្វើបានល្អជាងមុន? ពិតណាស់ ខ្ញុំរំពឹងយើងនឹងធ្វើបានល្អជាងប្រកួតមុនៗ។» សម្ដីរបស់ លោក Felxi Dalmas។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប អ៊ីរ៉ាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ស្អែកនេះលើទឹកដីកម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់