អាជ្ញាកណ្ដាលសញ្ជាតិឥណ្ឌា នឹងកាត់សេចក្ដីការប្រកួតរវាងអ៊ីរ៉ង់ ជាមួយ កម្ពុជា យប់ស្អែក

មាស សុផាណារ៉ុង October 9, 2019


 

ភ្នំពេញ៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងជំនួបទី៣ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នឹងត្រូវដឹកនាំដោយអាជ្ញាកណ្ដាលសញ្ជាតិឥណ្ឌា។

សមាសភាពមានដូចតទៅ៖

  • លោក BANERJEE Pranjal ជនជាតិឥណ្ឌា ( អាជ្ញាកណ្ដាលកាត់សេចក្ដី )
  • លោក SARKAR Asit Kumar ជនជាតិឥណ្ឌា ( ជំនួយការអាជ្ញាកណ្ដាលទី១ )
  • លោក JOSEPH LOUIS Tony ជនជាតិឥណ្ឌា ( ជំនួយការអាជ្ញាកណ្ដាលទី២ )
  • លោក COIMBATORE Srikrishna ជនជាតិឥណ្ឌា ( មន្ត្រីអាជ្ញាកណ្ដាលទី៤ )

បញ្ជាក់ជាថ្មីថាកម្ពុជា និងត្រូវប្រកួតជាមួយម្ចាស់ផ្ទះអ៊ីរ៉ង់ សម្រាប់ការប្រកួតទី៣ ក្នុងពូល C នៅវេលាម៉ោង ៨:៣០នាទីយប់ ( ម៉ោងនៅកម្ពុជា ) លើវាលស្មៅធម្មជាតិ នាកីឡដ្ឋាន Azadi Stadium៕

 

រូបភាព៖ referees63.rssing.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់