ភ្នំពេញក្រោន រៀបចំការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយ ទ័ព ដើម្បីជួយដល់កុមារនៅថ្ងៃស្អែកនេះ

មាស សុផាណារ៉ុង October 3, 2019


 

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៤ ខែតុលា ស្អែកនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដើម្បីជួយដល់កុមាររស់នៅតំបន់បឹងស្បូវ ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមការបញ្ជាក់ការប្រកួតសប្បុរសធម៌ខាងលើនេះ នឹងធ្វើនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣រសៀល នៅកីឡដ្ឋាន Smart RSN ដោយអ្នកគាំទ្រទាំងអស់អាចចូលរួមបានដោយសេរី។

ចំពោះរបៀបដែលចូលរួមក្នុងកម្មវិធីសប្បុរសធម៌ អ្នកទស្សនាអាចបរិច្ចាគចូលរួមបាន តាមរយៈការផ្ដល់ជាសំភារៈគ្រប់យ៉ាងដូចជា ថវិកា ខោអាវ សៀវភៅ កាបូប ប៊ិច ស្បែកជើង និងវត្ថុផ្សេងៗទៀត ដើម្បីជាការជួយដល់កុមារដែលស្ថិតនៅតំបន់ស្រយាលរស់នៅលើផ្ទៃទឹកនោះ។

លើសពីនេះទៀត ក្រុមការងាររបស់ក្លឹបនឹងចាប់ផ្តើមទទួលជំនួយរបស់អ្នកគាំទ្រ ចាប់ពីថ្ងៃប្រកួត ដល់ថ្ងៃទី១១ ខែតុលា នៅកីឡដ្ឋាន Smart RSN ដដែល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់