ជម្រើសជាតិអ៊ីរ៉ាក់ ចម្រាញ់បានកីឡាករ ២៤នាក់ ត្រៀមជួបហុងកុង និងកម្ពុជា

មាស សុផាណារ៉ុង October 2, 2019


 

អ៊ីរ៉ាក់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាកររបស់ខ្លួនជាផ្លូវការហើយ ដើម្បីឡើងមកតតាំងជាមួយកម្ពុជា ក៏ដូចជាហុងកុង ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៣ និងទី៤។

កាលពីពាក់កណ្ដាលខែកញ្ញា ក្រុមនេះបានធ្វើការបង្ហាញបញ្ជីបឋម ជាមួយសមាសភាពកីឡាករដែលត្រូវបានកោះហៅគឺ ដល់ទៅចំនួន ៣៩រូប ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិស្លូវឺនី លោក Srečko Katanec។

យ៉ាងណាមិញកាលពីល្ងាចថ្ងៃទី០១ ខែតុលា ក្រុមនេះបានធ្វើការចម្រាញ់បានកីឡាករ ២៤នាក់ជាផ្លូវការហើយ ក្នុងនោះភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពនៅលីគកំពូលក្នុងស្រុកផ្ទាល់តែម្ដង និងក៏មានមួយចំនួនតូចប្រកបអាជីពនៅក្រៅប្រទេសផងដែរដូចជានៅ តំបន់អាមេរិកឡាទីន, អ៊ឺរ៉ុប និងប្រទេសរួមទ្វីប ជាដើម។

សមាសភាពកីឡាករទាំងនោះមានដូចជា៖

តាមគម្រោង កីឡាករ ២៤នាក់ ក៏នឹងត្រូវមានម្នាក់ដែលត្រូវជម្រុះចេញពីបញ្ជីចុងក្រោយផងដែរ ដ្បិតព្រឹត្តិការណ៍នេះកំណត់យកត្រឹម កីឡាករ ២៣នាក់ប៉ុណ្ណោះ មានឈ្មោះក្នុងបញ្ជីប្រកួតផ្លូវការ។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង់, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។ ជំនួបទី៣ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នេះផ្ទាល់នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង៕

 

រូបភាព៖ الدوري العراقي الممتاز لكرة القدم

អត្ថបទ៖ ណារ៉ុង

មតិយោបល់