U16 កម្ពុជា ត្រលប់មកមាតុប្រទេសល្ងាចនេះ ក្រោយបញ្ចប់ភារកិច្ចពីវគ្គជម្រុះពាន AFC U16 ដោយមិនទទួលបានពិន្ទុឡើយ

មាស សុផាណារ៉ុង September 23, 2019


 

ឡាវ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានបញ្ចប់ភារៈកិច្ចរបស់ខ្លួនពីពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ( 2020 AFC U-16 Championship Qualification ) ជាផ្លូវការហើយ ដោយរកបាន ០ពិន្ទុ បន្ទាប់ពីបន្តប្រកួតចាញ់ U-15 ឡាវ ក្នុងជំនួបទី៣ ប្រចាំពូល ​J នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នេះ

ការប្រកួតនេះបានបញ្ចប់ទៅដោយលទ្ធផលឡាវ យកឈ្នះ កម្ពុជា ០ទល់១ នៅលើកីឡដ្ឋានជាតិឡាវ ( National Stadium Km16 )។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា បញ្ចប់ទៅដោយឈរនៅលេខ៤ ប្រចាំពូល J នេះ ដោយប្រកួត ៣ដង មិនដែលឈ្នះ និងចាញ់ទាំង ៣ដង មាន ០ពិន្ទុ ហើយគ្រោងនឹងត្រលប់មាតុប្រទេសវិញ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា នេះផងដែរ​៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់