ជំនួបក្រុមខ្លាំងវិសាខា​ និងព្រះខ័នរាជស្វាយរៀង​ ត្រូវប្រកួតឡើងវិញនៅថ្ងៃស្អែក!

នូ មករា September 22, 2019


ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្លឹបបាល់ទាត់វិសាខាបានឱ្យដឹងថា ការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី២៣​នៃលីគកំពូលកម្ពុជា​រវាងក្រុមម្ចាស់ផ្ទះវិសាខា និងក្រុមព្រះខ័នរាជស្វាយរៀង​ នឹងត្រូវលើកទៅប្រកួត​នៅស្អែកទី២៣ ខែកញ្ញា ឆ្នាំ២០១៩វិញ បន្ទាប់ពីអាក់ខានដោយសារតែបញ្ហាភ្លៀងធ្លាក់មិន​អាច​ធ្វើ​ការ​ប្រ​កួតរួចមក។

 

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា យោងតាមកិច្ចប្រជុំ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី CNCC ស្នង​ការ​ប្រ​កួត មន្ដ្រី​អាជ្ញា​កណ្ដាល និង​តំ​ណាង​ក្លិប​ទាំង​ពីរ បាន​សម្រេច​លើក​ការ​ប្រ​កួត​ទៅ​ថ្ងៃ​ស្អែក ហើយ​ឯក​ភាព​គ្នា​ប្រ​កួត​សារ​ឡើង​វិញ ពោល​គឺ​ប្រ​កួត​ពេញ ៩០​នាទី​ធម្មតាដោយ​រក្សា​ម៉ោង​ប្រ​កួត​នៅ​ដដែលពោល​គឺ​ម៉ោង ៦​ល្ងាចនៅ​កី​ឡ​ដ្ឋាន​វិសាខា។


ជាមួយគ្នានេះដែរ សម្រាប់ការប្រកួតរវាងក្រុមក្រសួងការពារជាតិ និងក្រុមភ្នំពេញក្រោន ដែលត្រូវបានលើកពេលដែរនោះ មិនទាន់មានការប្រកាសពីកាលបរិច្ឆេទប្រកួតឡើងវិញនៅឡើយទេដោយរង់ចាំការប្រជុំសម្រេចពីគណៈកម្មាការរៀបចំការប្រកួតសិន៕


អត្ថបទ៖​ មករា

មតិយោបល់