ជម្រើសជាតិអ៊ីរ៉ាក់ បង្ហាញឈ្មោះបឋមកីឡាករ ៣៩នាក់ ត្រៀមជួបហុងកុង និងកម្ពុជា

មាស សុផាណារ៉ុង September 20, 2019


 

អ៊ីរ៉ាក់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករបឋមរបស់ខ្លួន ដើម្បីឡើងមកតតាំងជាមួយកម្ពុជា ក៏ដូចជាហុងកុង ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៣ និងទី៤។

ក្នុងបញ្ជីបឋមនេះសមាសភាពកីឡាករដែលត្រូវបានកោះហៅគឺ ដល់ទៅចំនួន ៣៩រូប ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិស្លូវឺនី លោក Srečko Katanec ភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពនៅលីគកំពូលក្នុងស្រុកផ្ទាល់តែម្ដង និងក៏មានមួយចំនួនតូចប្រកបអាជីពនៅក្រៅប្រទេសផងដែរដូចជានៅ តំបន់អាមេរិកឡាទីន, អ៊ឺរ៉ុប ជាដើម។

សមាសភាពកីឡាករទាំងនោះមានដូចជា៖

បន្ទាប់ពីការប្រកាសបញ្ជីឈ្មោះ ក្រុមនេះនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅពេលក្រោយ មុននឹងជម្រុះមកនៅត្រឹម ២៣នាក់ចុងក្រោយ ដើម្បីត្រៀមទទួលហុងកុង មុនក្នុងជំនួបទី៣ ប្រចាំពូល C នៅថ្ងៃទី១០ ខែតុលា នឹងបន្ទាប់មកត្រូវឡើងមកកម្ពុជា ដើម្បីតទល់គ្នា នៅ ៥ថ្ងៃបន្ទាប់។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង់, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។ ជំនួបទី៣ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ង់ ផ្ទាល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសអ៊ីរ៉ង់ មុននឹងបន្តទទួលជំនួបទី៤ ជាមួយ អ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែដដែលនៅពហុកីឡដ្ឋានជាតិ វិញម្ដង៕

 

រូបភាព៖ الدوري العراقي الممتاز لكرة القدم

អត្ថបទ៖ ណារ៉ុង

មតិយោបល់