បឹងកេត ឡើងវគ្គផ្ដាច់ព្រ័ត្រ ពានសម្តេច ហ៊ុន សែន ជាលើកដំបូង ក្រោយឈ្នះវិសាខា ចាស់ដៃ ៤ទល់០

មាស សុផាណារ៉ុង September 18, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានឡើងវគ្គ​ផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន ជាផ្លូវការក្រោយយក​ឈ្នះ វិសាខា ចាស់ដៃ ០ទល់៤ ក្នុងការប្រកួត​​ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន លើក​ទី១៣ ឆ្នាំ ២០១៩ វគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃ​ពុធ ទី​១៨ ខែកញ្ញា ឆ្នាំ២០១៩ ​នេះ។

ការប្រកួតដែលធ្វើឡើងនៅពហុ​កីឡដ្ឋាន ក្រោមក្រសែភ្នែកទស្សនិកជន ៣៩៥២នាក់ ខ្សែប្រយុទ្ធ​ឆ្នើមប្រចាំបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើបាន ៣គ្រាប់ម្នាក់ឯង នៅនាទី៦, ៣៥ និង៤៦ ស្របពេលដែល ១គ្រាប់ទៀតធ្វើបានសម្រេចដោយកីឡាករ ម៉ុន វ៉ាន់ដា នៅនាទី៤៥ ខណៈ វិសាខា គឺបានត្រឹមតែទាត់សំដៅទីជាច្រើនច្រើនសារលើ បឹងកេត ប៉ុន្តែធ្វើមិនបានសម្រេចឡើយ។

លទ្ធផលនេះ ធ្វើឲ្យ បឹងកេត ក៏ត្រូវអង្គុយរង់ចាំការឈ្នះរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន ដែលធ្វើ​ឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់