គណៈកម្មាធិការប្រតិបត្តិ ស.ប.ក បើកកិច្ចប្រជុំជាមួយរបៀបវារៈ៣ ក្នុងនោះមាន ត្រៀមកែលំអរកៅអីអង្គុយទស្សនិកជន​

មាស សុផាណារ៉ុង September 17, 2019


 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( សបក ) បានបើកកិច្ចប្រជុំជាមួយរបៀបវារៈ ចំនួន៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស។ នេះបើតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

កិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម ខៀវ សាម៉េត អនុប្រធាន លោក កែវ សារ៉េត អគ្គលេខាធិកា និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( សបក ) ដោយមានរបៀបវារៈសំខាន់ៗចំនួន ៣ ក្នុងរួមមាន៖

១. រចនាសម្ព័ននៃអគ្គលេខាធិការដ្ឋានរបស់ ស ប ក

២. ហេដ្ឋារចនាសម្ព័នទីលានបាល់ទាត់ នៅតាមខេត្តដែលបានកំពុងសាងសង់ និងគ្រោងសាងសង់។

៣. ការត្រៀមកែលំអរ និងសំណើរទៅកាន់ក្រសួងសេដ្ឋកិច្ច សម្រាប់ការគាំទ្រហិរញ្ញវត្ថុដេីម្បីរៀបចំកៅអីអង្គុយរបស់​ទស្សនិកជន​ និងកៅអីបច្ចេកទេសរបស់កីឡាករ អាជ្ញាកណ្ដាល​ និង កំរិតពន្លឺនៅពហុកីឡដ្ឋានជាតិ ដេីម្បីអោយស្របតាមលក្ខណៈស្តង់ដាបច្ចេកទេសរបស់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA )​ និង​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី (AFC)

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបញ្ជាក់បន្ថែម ជុំវិញរបៀបវារៈទី៣ ផងដែរថា ប៉ុន្មានឆ្នាំនេះដែលកម្ពុជាយេីងធ្វេីជាម្ចាស់ផ្ទះការប្រកួត​ FIFA ឬក៏ AFC ហេដ្ឋារចនាសម្ព័នរបស់ពហុកីឡដ្ឋានជាតិ គឺមិនទាន់សមស្របទៅនឺងលក្ខណ:គ្រប់គ្រាន់នៅឡេីយទេ តែដេីម្បីអោយបងប្អូនអ្នកគាំទ្រ​វិស័យបាល់ទាត់នៅកម្ពុជាបានចូលរួមទស្សនាផ្ទាល់ សហព័ន្ធបាន​ស្នេីរសុំអោយមានការយោគយល់ពី សហព័ន្ធបាល់ទាត់ពិភពលោក (FIFA )​ និង​សហព័ន្ធបាល់ទាត់ទ្វីបអាសុី (AFC) ព្រោះបេីតាមលក្ខណ្ឌគឺ​ តំបន់ដែលមិនមានកៅអីអង្គុយត្រឹមត្រូវក្នុងកីឡដ្ឋាន គឺមិនអនុញ្ញាតិអោយលក់សំបុត្រអោយទស្សនិកជនចូលទស្សនាឡេីយ។ ដូច្នេះក្នុងស្ថានភាពដែលកម្ពុជាប្រឈមបច្ចុប្បន្ន សហព័ន្ធបានស្នេីរសុំលក់សំបុត្រ ដេីម្បីអោយអ្នកគាំទ្រអាចចូលទស្សនា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក

អត្ថបទ៖ ណារ៉ុង

មតិយោបល់