វិសាខា ក្លឹបដំបូងនៅកម្ពុជា ដាក់ LED ជុំវិញទីលាន

មាស សុផាណារ៉ុង September 16, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា បានបង្ហាញនូវសមិទ្ធិផលថ្មី នៅកីឡដ្ឋានរបស់ខ្លួនមួយទៀតហើយ គឺ Stadium LED Display ដែលបានដំណើរការសាកល្បង កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលពួកគេ បានបើកទ្វារផ្ទះទទួលក្លឹបក្រសួងការពារជាតិ ហើយបានយកឈ្នះក្រុមភ្ញៀវ ដោយលទ្ធផល ៣-០ ។

វិសាខា បានក្លាយជាក្លឹបដំបូងគេនៅកម្ពុជា ដែលបានចំណាយថវិកា ដើម្បីដាក់ផ្ទាំង LED ជុំវិញទីលាន ។ ទន្ទឹមជាមួយគ្នា ក៏ឃើញមានមហាជន និងអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្លឹប ដែលទើបបានឡើងមកលេងក្របខណ្ឌលីគកំពូលកម្ពុជា ២រដូវកាលនេះផងដែរ ។

គួរបញ្ជាក់ថា ស្របពេលវិសាខា បើកដំណើរការសាកល្បងផ្ទាំង LED ខាងលើ ក៏ជាថ្ងៃពួកគេ បានសងសឹកក្រុមក្រសួងការពារជាតិបានសម្រេច ជាមួយលទ្ធផល ៣-០ ផងដែរ បន្ទាប់ពីរងបរាជ័យ ១-០ ក្រៅដី កាលពីជើងទី១ ដែលធ្វើឲ្យវិសាខា បន្ដឈរលេខរៀងទី២ និងមាន ៥០ពិន្ទុ ក្រោយឆ្លងកាត់ ២២ប្រកួតឈ្នះ១៦ ស្មើ២ និងចាញ់ ៤ប្រកួត៕

 

អត្ថបទ៖ បុត្រា

មតិយោបល់