អាជ្ញាកណ្ដាលសញ្ជាតិស្រីលង្ការ នឹងកាត់សេចក្ដីការប្រកួតរវាងកម្ពុជា ជាមួយ បារ៉ែន ល្ងាចនេះ

មាស សុផាណារ៉ុង September 10, 2019


 

ភ្នំពេញ៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន ក្នុងជំនួបទី២ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នឹងត្រូវដឹកនាំដោយអាជ្ញាកណ្ដាលសញ្ជាតិស្រីលង្ការ។

អាជ្ញាកណ្ដាល ៤រូប នឹងរួមគ្នាកាត់សេចក្ដីការប្រកួតរវាងកម្ពុជា ជាមួយ បារ៉ែន ក្នុងនោះ ៣រូបមានសញ្ជាតិស្រីលង្ការ ដែលជាអាជ្ញាកណ្ដាលលើទីលាន រួមជាមួយជំនួយការអាជ្ញាកណ្ដាល ២រូប និង ១រូបទៀតជាជនជាតិប៉ាឡេស្ទីន ដែលជាជំនួយការអាជ្ញាកណ្ដាលទី៤។

សមាសភាពមានដូចតទៅ៖

  • លោក Gamini Nivon Robesh ជនជាតិស្រីលង្ការ ( អាជ្ញាកណ្ដាលកាត់សេចក្ដី )
  • លោក Palliya Guruge Priyanga Namal ជនជាតិស្រីលង្ការ ( ជំនួយការអាជ្ញាកណ្ដាលទី១ )
  • លោក Loku Kasthotage Iran Udayakantha ជនជាតិស្រីលង្ការ ( ជំនួយការអាជ្ញាកណ្ដាលទី២ )
  • លោក A Aisha Baraa ជនជាតិប៉ាឡេស្ទីន ( មន្ត្រីអាជ្ញាកណ្ដាលទី៤ )

បញ្ជាក់ជាថ្មីថា ម៉ោង ៦:៣០នាទីល្ងាចនេះ កម្ពុជា និងត្រូវប្រកួតជាមួយ បារ៉ែន សម្រាប់ការប្រកួតទី២ ក្នុងពូល C លើវាលស្មៅសិប្បនិ្មមិត្ត នាពហុកីឡដ្ឋានជាតិ៕

 

រូបភាព៖ referees63.rssing.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់