កែវ សុខសិលា ជុំវិញជំនួបជាមួយបារ៉ែន និងមោទកភាពក្នុងការលេងវគ្គជម្រុះ FIFA World Cup

មាស សុផាណារ៉ុង September 9, 2019


 

ភ្នំពេញ៖ កម្ពុជា ក្នុងជំនួបទី២ ពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ស្អែកនេះ ដោយអ្នកចាំទី កែវ សុខសិលា បានចាត់ទុកឱកាសនេះថាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួន ដែលជាផ្នែកមួយនៃកម្ពុជា ចូលរួមប្រកួតប្រជែងការប្រកួតបាល់ទាត់ធំបំផុតបែបនេះ។

កែវ សុខសិលា ដែលបានជួយក្រុមជម្រើសឈ្នះ ជម្រើសជាតិជាតិប៉ាគីស្ថាន ៤ទល់១ ក្នុងការប្រកួតជុំទី១ ដោយលទ្ធផលទាំង ២ជើង ហើយបានចាប់ផ្តើមប្រកួតជុំទី២ ដោយលទ្ធផលស្មើ ១ទល់១ ជាមួយហុងកុង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

ក្រុមរបស់លោក Felix Dalmas បានបង្កើតឲ្យមានការចាប់អារម្មណ៍លើទម្រង់លេងដ៏អស្ចារ្យមួយ ទល់នឹងហុងកុង ដែលត្រូវបានគេគិតថាជាក្រុមល្អជាង។ យ៉ាងណាមិញ កែវ សុខសិលា បានសារភាពថាបារ៉ែន គឺជាក្រុមខ្លាំង ជាងនេះទៅទៀតទោះបីជាយ៉ាងណា ក្រុមគោព្រៃកម្ពុជា នឹងមិនការពារ ព្រោះពួកគេមានគោលបំណងរក្សាបាល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

កែវ សុខសិលា បានប្រាប់គេហទំព័រ camsports.org ថា៖ «យើងបានត្រៀមរួចរាល់សម្រាប់ជំនួបជាមួយបារ៉ែន។ ពួកគេជាក្រុមខ្លាំង ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានពិន្ទុពីការប្រកួតដ៏ស្វិតស្វាញនេះ។ ខ្ញុំបានរៀនពីកំហុសរបស់ខ្ញុំ។ ខ្ញុំព្យាយាមរកចំណុចខ្សោយរបស់ខ្ញុំ និងកែលម្អវា។ ខ្ញុំត្រូវកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយគ្រូបង្វឹកតែងតែនៅទីនោះដើម្បីលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តខ្ញុំ។»

មានយោបល់អំពីការប្រកួត សិលា បន្តថា៖ «យើងមិនផ្លាស់ប្តូរគោលដៅរបស់យើងទេ ហើយវាដូចជាអ្វីដែលយើងបានធ្វើអំឡុងពេលប្រកួតជាមួយហុងកុង។ យើងដឹងថាពួកគេ [បារ៉ែន] គឺជាក្រុមដ៏អស្ចារ្យ ប៉ុន្តែយើងនឹងមិនផ្លាស់ប្តូររបៀបដែលយើងលេងទេ។ យើងមានវិធីផ្ទាល់ខ្លួនដើម្បីលេង។ យើងដឹងអំពីកម្លាំង និងល្បឿនរបស់ពួកគេ ដូច្នេះពួកគេនឹងដាក់សម្ពាធមកលើយើង។ ទោះយ៉ាងណាក៏ដោយយើងនៅតែបន្តលេងរបៀបរបស់យើង។»

ចំពោះការបានបង្ហាញខ្លួន នៅវគ្គជម្រុះពានធំជាងគេលើលោកមួយនេះ សមាជិកវិសាខា រូបនេះបានបន្ថែមថា៖ «វាជាការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំនៅក្នុងការប្រកួតនេះ ដូច្នេះខ្ញុំពិតជាមានមោទកភាពចំពោះឱកាសនេះណាស់។ ខ្ញុំពិតជារីករាយដែលបានជួយក្រុមឈានដល់ជុំទី២ [ វគ្គជម្រុះ FIFA World ] និងទទួលបានឱកាសបង្ហាញខ្លួនលើកដំបូង [ទល់នឹងហុងកុង]។ ខ្ញុំមានមោទនភាពចំពោះខ្លួនខ្ញុំ និងក្រុមទាំងមូលចំពោះអ្វីដែលយើងបានធ្វើ។»

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតបើកឆាកនៃវគ្គជម្រុះបាល់ទាត់ពិភពលោក ជុំទី២ កម្ពុជា ឈរកំពូលតារាង ពូល C ដោយបារ៉ែន ឈរនៅលេខ ២ បន្ទាប់មកហុងកុង និងអ៊ីរ៉ាក់ឈរនៅលេខ៣ និងលេខ ៤ រៀងៗខ្លួនខណៈ អ៊ីរ៉ង់ ត្រូវប្រកួតជាមួយ ហុងកុង ក្នុងពូល C លើកដំបូងរបស់ខ្លួននៅថ្ងៃស្អែក៕

 

អត្ថបទ៖ ហ៊ុយ សុភ័ក្ត្រ

មតិយោបល់