World Cup៖ ប្រធានក្រុមហុងកុង ជឿជាក់កម្ពុជា នឹងដាក់សម្ពាធលើក្រុមខ្លួនស្អែកនេះ

មាស សុផាណារ៉ុង September 4, 2019


 

ភ្នំពេញ៖ កីឡាករ Yapp Hung Fai ប្រធានក្រុមជម្រើសហុងកុង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះបច្ចុប្បន្នភាពរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda ដែលមានការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ រហូតគេរំពឹងថា កម្ពុជានឹងដាក់សម្ពាធលើក្រុមខ្លួន ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី នាថ្ងៃស្អែកទៀតផង ។

អ្នកចាំទីវ័យ ២៩ឆ្នាំ និងជាសមាជិកក្លឹប Eastern Sports Club រូបនេះ និយាយថា៖ «កម្ពុជា គឺជាក្រុមសម្បូរកីឡាករមានល្បឿនលឿន ហើយកីឡាករកម្ពុជា មានការស៊ាំនឹងទីលានស្មៅសិប្បនិម្មិតច្រើន។ ខ្ញុំគិតថា កម្ពុជានឹងផ្ដល់សម្ពាធច្រើនដល់ក្រុមរបស់យើង។ ប៉ុន្ដែយ៉ាងណាគ្រូរបស់ពួកខ្ញុំ ក៏បានត្រៀមកល្បិចមួយចំនួន សម្រាប់ត្រៀមតតាំងជាមួយកម្ពុជា ហើយខ្ញុំសង្ឃឹមថា ពួកយើងនឹងធ្វើបានល្អសម្រាប់ថ្ងៃស្អែក។»

គួរបញ្ជាក់ថា កម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលហុងកុង នាវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី០៥ ខែកញ្ញា ស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។ ការប្រកួតដ៏សំខាន់នេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ៣ ប៉ុស្ដិ៍ព្រមគ្នាផងដែរ រួមមានប៉ុស្ដិ៍បាយ័ន BTV និង ETV។ ប៉ុន្ដែក្រោយជួបហុងកុង ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងបន្ដបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិវិញម្ដង នាថ្ងៃទី១០ ខែកញ្ញាខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់