CAMSPORTS នឹងមានចេញផ្សាយអត្ថបទអំពីបាល់ទាត់ជាតិ ជាភាសាអង់គ្លេស!

នូ មករា September 3, 2019


ភ្នំពេញ៖ ក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយអំពីវិស័យបាល់ទាត់ជាតិកម្ពុជាឱ្យកាន់តែទូលំទូលាយនោះ គេហទំព័រព័ត៌មានកីឡា CAMSPORTS នឹងមានចេញផ្សាយអត្ថបទនានាជាភាសាខ្មែរដោយផ្តោតលើកីឡាបាល់ទាត់ជាចម្បងសិន ដោយរំពឹងថានឹងទទួលបានការគាំទ្រពីសំណាក់មហាជនខ្មែរ ក៏ដូចជាសម្រាប់ជនបរទេស រួមទាំងបណ្តាជនជាតិខ្មែរដែលកំពុងរស់នៅក្រៅប្រទេសដែលមានបំណងតាមដាន ឬស្វែងយល់អំពីដំណើរវិវត្តន៍ក៏ដូចជាព័ត៌មានផ្សេងៗពីកីឡាបាល់ទាត់នៅក្នុងស្រុកផងដែរ។

ជាការចាប់ផ្តើម អង្គភាពយើងខ្ញុំនឹងចេញផ្សាយអត្ថបទភាសាអង់គ្លេសជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ​ ដោយលោកអ្នកអាចចូលអានផ្ទាល់តាមរយៈគេហទំព័រ www.camsports.org ឬតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMSPORTS ផ្ទាល់តែម្តង។ យើងខ្ញុំ មានសង្ឃឹមថា មាតិការមួយនេះនឹងអាចរួមចំណែកមួយជ្រុងតូចលើការផ្សព្វផ្សាយពីកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅកាន់កម្រិតតំបន់ និងអន្តរជាតិថែមទៀតផង។

ក្រុមការងារយើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្ត​ពិសេសមិត្តអ្នកអានគ្រប់ៗរូបដែលតែងតែគំាទ្រ ព្រមទាំងតាមដានរាល់ការផ្សាយរបស់អង្គភាពសារព័ត៌មានកីឡា CAMSPORTS នាពេលកន្លងមក និងសូមមេត្តាអធ្យាស្រ័យរាល់កំហុសនានាដែលបានកើតឡើងដោយអចេតនាផងដែរ៕

ខាងក្រោមនេះជាគណនីនៃបណ្តាញសង្គមផ្លូវការរបស់យើងខ្ញុំ៖

សូមចុចត្រង់នេះសម្រាប់ Facebook Page

សូមចុចត្រង់នេះសម្រាប់ Instagram 

សូមចុចត្រង់នេះសម្រាប់ Youtube 

 

មតិយោបល់