បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ចំនួន ២៥នាក់ ត្រៀមប៉ះហុងកុង និងបារ៉ែន ចេញជាផ្លូវការ

មាស សុផាណារ៉ុង September 3, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៥នាក់ចុងក្រោយជាផ្លូវការ ដើម្បីប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

កីឡាករទាំង ២៣នាក់នេះរួមមាន មកពីយុវជននៃក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ ( ១នាក់ ) , ព្រះខ័នរាជស្វាយរៀង ( ៥នាក់ ) , ភ្នំពេញក្រោន ( ៦នាក់ ) , បឹងកេតអែហ្វស៊ី ( ២នាក់ ) , វិសាខា ( ៦នាក់ ), ណាហ្គាវើលដ៍ ( ៤នាក់ ) គីរីវង់សុខសែនជ័យ ( ១នាក់ ) រួមទាំង យុវជនពីសាលាបាល់ទាត់ជាបាទី ១នាក់ផងដែរ។

បញ្ជីឈ្មោះកីឡាករ ទាំង២៥រូបចុងក្រោយ៖

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ននេះផ្ទាល់តែម្ដង។ ជំនួបបើកឆាក កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង ផ្ទាល់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែលនៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់