ជម្រើសជាតិបារ៉ែន បង្ហាញឈ្មោះកីឡាករ ២៣នាក់ផ្លូវការត្រៀមជួបអ៊ីរ៉ាក់ និងកម្ពុជា

មាស សុផាណារ៉ុង September 2, 2019


 

បារ៉ែន៖  ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាកររបស់ខ្លួន ២៣នាក់ជាផ្លូវការ ដើម្បីឡើងមកតតាំងជាមួយកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

សមាសភាពកីឡាករចំនួន ២៣នាក់ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Hélio Filipe Dias de Sousa ភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពនៅលីគកំពូលបារ៉ែនផ្ទាល់តែម្ដង និងមួយចំនួនតូចប្រកបអាជីពនៅក្រៅប្រទេសដូចជានៅគុយវែត និងម្នាក់ទៀតលេងលីគកំពូលឆេក ហើយត្រូវបានសម្រិតសម្រាំងពីបញ្ជីបឋម ដែលត្រូវបានកោះហៅសរុប ២៩នាក់។

សមាសភាពកីឡាករទាំងនោះមានដូចជា៖

  • អ្នកចាំទី៖ Sayed Shubar Alawi (លេងលីគក្នុងស្រុក), Hamad Al Dosari (លេងលីគក្នុងស្រុក), Sayed Mohammed Jaffar (លេងលីគក្នុងស្រុក)
  • ខ្សែការពារ៖ Sayed Mahdi Baqer (លេងលីគក្នុងស្រុក), Waleed Al Hayam (លេងលីគក្នុងស្រុក), Ahmed Bu Ghammar (លេងលីគក្នុងស្រុក), Ahmed Nabil (លេងលីគក្នុងស្រុក), Abdullah Al Hazza (លេងលីគក្នុងស្រុក), Ahmed Abdulla (លេងលីគក្នុងស្រុក), Mohammed Adel (លេងលីគក្នុងស្រុក)
  • ខ្សែមប្រើ៖ Sayed Dhiya Saeed (លេងនៅលីគកំពូលគុយវ៉ែត), Mohammed Al Hardan (លេងនៅលីគទី២ ដាណឺម៉ាក), Ali Maden (លេងលីគក្នុងស្រុក), Mohammed Abdulwahab (លេងលីគក្នុងស្រុក), Abdulwahab Al-Maloud (លេងលីគក្នុងស្រុក), Ali Haram (លេងលីគក្នុងស្រុក), Jassim Al Shaikh (លេងលីគក្នុងស្រុក), Komail Alaswad (លេងលីគក្នុងស្រុក), Sayed Redha Issa (លេងលីគក្នុងស្រុក), Issa Jihad (លេងលីគក្នុងស្រុក)
  • ខ្សែប្រយុទ្ធ៖ Ismaeel Abdullatif (លេងលីគក្នុងស្រុក), Abdulla Yousuf (លេងលីគកំពូលឆេក) និង Sami Al Hussaini (លេងលីគក្នុងស្រុក)

បន្ទាប់ពីការប្រកាសបញ្ជីឈ្មោះចុងក្រោយ ក្រុមនេះនឹងបន្តហ្វឹកហាត់នៅក្នុងស្រុកដើម្បីត្រៀមទទួលអ៊ីរ៉ាក់ ក្នុងជំនួបបើកឆាកនៅថ្ងៃទី០៥ ខែកញ្ញា នឹងបន្ទាប់មកត្រូវឡើងមកកម្ពុជា ដើម្បីតទល់ជាមួយកម្ពុជា នៅ ៥ថ្ងៃបន្ទាប់។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ននេះផ្ទាល់តែម្ដង។ ជំនួបបើកឆាក កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង ផ្ទាល់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈក្រុមនេះបានបង្ហាញបញ្ជីឈ្មោះកីឡាកររបស់ខ្លួនរួចរាល់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែលនៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់បារ៉ែន – bahrainfa

អត្ថបទ៖ ណារ៉ុង

មតិយោបល់