បញ្ជីឈ្មោះ ២៣នាក់ចុងក្រោយកម្ពុជា គ្រោងប្រកាសថ្ងៃនេះ ក្រោយ Honda មកដល់យប់មិញ

មាស សុផាណារ៉ុង September 2, 2019


 

ភ្នំពេញ៖ តាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា គ្រោងនឹងប្រកាសនៅថ្ងៃទី០២ ខែកញ្ញានេះ ពោលគឺក្រោយពេលអ្នកចាត់ការទូទៅក្រុម លោក Keisuke Honda បានធ្វើដំណើរមកដល់កម្ពុជា កាលពីយប់មិញ។

ប្រភពដដែលបានបន្ថែមថា ក្រោយបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយហើយនោះ លោក Honda នឹងដឹកនាំការហ្វឹកហាត់ផ្ទាល់ ជាមួយគ្រូបង្វឹកលោក Felix G.Dalmas ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ជុំទី២-តំបន់អាស៊ី ពូល C (FIFA World Cup Qatar 2022) នាពេលដ៏ខ្លីខាងមុខ។

គួរដឹងថា ក្រុមគោព្រៃកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយបញ្ជីឈ្មោះបឋម ៣៥នាក់ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ ខណៈភារកិច្ចចំពោះមុខ កម្ពុជាត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ២ប្រកួត ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ខាងលើ ទី១-ត្រូវជួបហុងកុង នាថ្ងៃទី០៥-កញ្ញា និងទី២-ជួបក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០-កញ្ញា នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់