ពាន Soccer League រដូវកាលទី៥ ប្រកាសទទួលពាក្យក្រុមចូលរួមប្រកួត

មាស សុផាណារ៉ុង August 29, 2019


 

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩ បានប្រកាសទទួលពាក្យចូលរួមហើយ ខណៈការប្រកួតគ្រោងធ្វើឡើង នាដើមខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក )។

សេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការទទួលពាក្យចូលរួមប្រកួតពានរង្វាន់មិនអាជីពនេះ មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា។ បន្ទាប់មកការប្រកួត គ្រោងនឹងរៀបចំពិធីបើក នៅថ្ងៃទី០២ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។

ចំពោះក្រុមមានសិទ្ធដាក់ពាក្យចូលរួម មានដូចជាក្រុម ស.ស.យ.ក ទូទាំង ២៥ រាជធានី-ខេត្ត, ក្រសួង, មន្ទីរ, ស្ថាប័ន និងខណ្ឌទាំងអស់ រហូតអនុញ្ញាតឲ្យក្រុមហ៊ុន សមាគម និងអង្គការនានាចូលរួមទៀតផង។ ប៉ុន្ដែកីឡាករទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុ ១៧ឆ្នាំឡើង តែមិនអនុញ្ញាតឲ្យកីឡាករអាជីពចូលរួមឡើយ។

ការប្រកួត Soccer League កាលពីឆ្នាំ២០១៧

ដោយឡែកប្រាក់រង្វាន់ជ័យលាភី សម្រាប់ពានរង្វាន់ Soccer League លើកទី៥ វិញ លេខ១ ទទួលបាន ២០លានរៀល អមដោយមេដាយមាស និងពាន។ លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល។ មួយវិញទៀត ក៏មានពានជាក្រុម និងពានលក្ខណៈបុគ្គលជាច្រើនផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់