ជម្រើសជាតិកម្ពុជា ប្រមូលផ្ដុំហ្វឹកហាត់ល្ងាចនេះ ត្រៀមមុនបើកឆាក ២ប្រកួតក្នុងវគ្គជម្រុះ World Cup

មាស សុផាណារ៉ុង August 29, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវប្រកួតជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ជាមួយនឹងជម្រើសកោះហុងកុង និងជម្រើសជាតិបារ៉ែន ខណៈការហ្វឹកហាត់នឹងចាប់ផ្ដើមនៅល្ងាចនេះ។

ប្រភពពីមន្ត្រីសារព័ត៌មាននៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថាសមាសភាពក្រុមក្រោមដឹកនាំដោយ លោក Felxi G.Dalmas នឹងចាប់ផ្ដើមហ្វឹកហាត់នៅវេលាម៉ោង ៤:៣០នាទីល្ងាចនេះ នៅទីលាន AUPP។

ការប្រមូលផ្ដុំហ្វឹកហាត់ចំថ្ងៃទី២៩ ខែសីហា នេះផងដែរ គឺបន្ទាប់ការប្រកួតបញ្ចប់ភ្លាមៗនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩ វគ្គ ៨ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។

ជំនួបបើកឆាក កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង ផ្ទាល់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈក្រុមនេះបានបង្ហាញបញ្ជីឈ្មោះកីឡាកររបស់ខ្លួនរួចរាល់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែលនៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់