វិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្តេចតេជោ

មាស សុផាណារ៉ុង August 28, 2019


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គ ៨ក្រុមចុងក្រោយ បានបញ្ចប់ការប្រកួតជើងទី២ ជាផ្លូវការហើយនៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដោយបានរកឃើញក្រុមឡើងវគ្គ ១/២ ( ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ) រួមមានវិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។

ការប្រកួតដំបូងគេរវាងម្ចាស់ផ្ទះ សូលទីឡូអង្គរ ជាមួយ បឹងកេត នៅកីឡដ្ឋានខេត្តសៀមរាប បានបញ្ចប់ទៅដោយសូលទីឡូអង្គរ ឈ្នះក្នុងលទ្ធផល ១ទល់០ ប៉ុន្តែសរុបទាំង ២ជើង បឹងកេត ឈ្នះ អង្គរថាយហ្គឺរ ១ទល់២។

ការប្រកួតមួយគូទៀត គឺជាការជួបគ្នារវាង គីរីវង់សុខសែនជ័យ ជាមួយវិសាខា ធ្វើឡើងនៅកីឡដ្ឋានគីរីវង់សុខសែនជ័យ បានបញ្ចប់ដោយ វិសាខា បន្តយកឈ្នះ គីរីវង់សុខសែនជ័យ ដោយលទ្ធផល ០ទល់១ និងនាំឲ្យសរុបទាំង ២ជើង វិសាខា ឈ្នះ ២ទល់៥។

ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ អង្គរថាយហ្គឺរ គឺបញ្ចប់ទៅដោយពុំមានផលលំបាកឡើយសម្រាប់ព្រះខ័នរាជស្វាយរៀង ដ្បិតក្រុមមានមូលដ្ឋាននីខេត្តស្វាយរៀង មួយនេះបានយកឈ្នះយ៉ាងកក់ក្ដៅ ៤ទល់០ និងឈ្នះសរុបទាំង ២ជើង ៦ទល់០។

រីឯការប្រកួតរវាងភ្នំពេញក្រោន ជាមួយ ក្រសួងការពារជាតិ បានបញ្ចប់ទៅដោយតានតឹងបំផុតពោលគឺត្រូវកាត់សេចក្ដីដោយបាល់ ១១ម៉ែត្រ បន្ទាប់ពីស្មើគ្នាសរុបទាំងពីរជើង ២ទល់២ និងជាលទ្ធផល ភ្នំពេញក្រោន យកឈ្នះ ក្រសួងការពារជាតិ ៥ទល់៤ និងសរុបជាមួយគ្រាប់បាល់ពេញ ៩០នាទី គឺ ៧ទល់៦។

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់