ក្លឹបភ្នំពេញក្រោន ប្រកួតមិត្តភាពជាមួយក្លឹប ណាហ្គាវើល នៅកីឡដ្ឋាន RSN ល្ងាចនេះ

លី រិទ្ធី March 19, 2016


ក្រោយធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្លឹបខេមបូឌានថៃហ្គ័រកាលពីថ្ងៃសុក្រ ទី១១​ មិនាកន្លងទៅនៅកីឡដ្ឋាន វេស្ទើន រួចមក។ ក្លឹបភ្នំពេញក្រោន បន្តធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាបន្តទៀតដើម្បីពង្រឹងក្រុមឲ្យកាន់តែខ្លាំងក្រោយបីប្រកួតដំបូងរបស់ខ្លួនបានក្លឹបភ្នំពេញក្រោនទទួលបានត្រឹម ៤ ពិន្ទុតែប៉ុណ្ណោះពោលគឺ ឈ្នះ ១ ស្មើ ១ និងចាញ់ ១។ ការប្រកួតមិត្តភាពកម្តៅសាច់ដុំបន្ទាប់គឺក្លឹបជួបប្រកួតជាមួយក្លឹបណាហ្គាវើល នៅថ្ងៃសៅរ៍ ទី១៩ មិនា នៅកីឡដ្ឋាន RSN  វេលាម៉ោង ៤ ល្ងាចនេះ។ គួរបញ្ជាក់ផងដែរថាសម្រាប់អ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាការប្រកួតមិត្តភាពនេះបានដោយស៊េរី។

1934683_10153365344995264_8129395941993677985_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត