U-15 កម្ពុជា បើកឆាកចាញ់ U-15 ចិន និងបន្តប្រកួតជាមួយក្រុមរបស់បែលហ្សិក ពាន «Jinshan Cup»

មាស សុផាណារ៉ុង August 22, 2019


 

សៀងហៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ប្រកួតចាញ់ក្រុមជម្រើសរបស់ចិនអាយុក្រោម ១៥ឆ្នាំ ក្នុងជំនួបបើកឆាកពាន «Jinshan Cup» International Youth Football Championship 2019 នៅប្រទេសចិន កាលពីយប់ថ្ងៃទី២១ ខែសីហា ម្សិលមិញ។

ជាលទ្ធផល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ប្រកួតចាញ់ក្រុមជម្រើសរបស់ចិនអាយុក្រោម ១៥ឆ្នាំ ដោយលទ្ធផល ៣ទល់០ ដោយចិន បានបើកការនាំមុខមុននៅនាទី១៣ ហើយចុងក្រោយបានបញ្ចប់ទៅដោយលទ្ធផល ៣ទល់០ នេះផ្ទាល់តែម្ដង។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ នឹងត្រូវបន្តការប្រកួតទី២ ដោយនឹងត្រូវជួបជាមួយ ក្រុមរបស់បែលហ្សីក Standard de Liege U15 នៅវេលាម៉ោង ៣:៣០ នាទីរសៀល ម៉ោងនៅទីក្រុងសៀងហៃ ត្រូវនឹងម៉ោង ២:៣០ យប់ម៉ោងនៅកម្ពុជា។ ក្រៅតែពីការប្រកួតរវាង កម្ពុជា ជាមួយ ចិន ថ្ងៃជាមួយគ្នានេះក៏មានការប្រកួតចំនួន ៣គូទៀតផងដែរ ក្នុងកម្រិតអាយុក្រោម ១៥ឆ្នាំ ដែលមានដូចខាងក្រោម៖

សូមបញ្ជាក់ថា ការប្រកួតកម្មវិធីបាល់ទាត់មិត្តភាព បែបអន្តរជាតិក្រៅផ្លូវការ ដែលមានឈ្មោះថា «Jinshan Cup» International Youth Football Championship 2019 ធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយមានក្រុមចំនួន ១២ចូលរួម ស្មើនឹង ៧ប្រទេស។

ក្រៅតែជាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីចូលរួមចំណែកវិជ្ជមានដើម្បីជំរុញការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរបាល់ទាត់យុវជន លើសពីនេះទៀតនៅក្នុងព្រឹត្តិការណ៍នេះនឹងមានសកម្មភាពគួរឱ្យរំភើបដូចជាការផ្លាស់ប្តូរវប្បធម៌ និងការបង្ហាត់បង្ហាញបន្ថែមពីគ្រូបង្វឹក ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មស៊ីជម្រៅរបស់កីឡាករបាល់ទាត់ និងគ្រូបង្វឹកយុវជនចិន និងបរទេស ផងដែរ៕

 

រូបភាព៖ city.eastday

អត្ថបទ៖ ណារ៉ុង

មតិយោបល់