អ្នកគាំទ្រសម្រុកទិញសំបុត្រទស្សនាខណៈ​ក្រុម All Stars ទាំងពីរត្រៀមរួចជាស្រេចសម្រាប់ល្ងាចនេះ!

នូ មករា March 18, 2016


ខណៈដែលការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរខួបទី៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា-ឡាវនឹងត្រូវចាប់ផ្តើមនៅប៉ុន្មានម៉ោងទៀតនេះ គេសង្កេតឃើញថាបណ្តាអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាបាននាំគ្នាសម្រុកទិញសំបុត្រចូលទស្សនាយ៉ាងច្រើនកុះករដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរក្រុមកីឡាករ​ Cambodia Beer All Stars និង Laos All Stars ក៏បានត្រៀមលក្ខណៈគ្រាប់គ្រាន់ទៅតាមបច្ចេកទេសនៃក្រុមនីមួយៗរួចជាស្រេចខណៈដែលគ្រូបង្វឹកក៏ដូចជាកីឡាករទាំងសងខាងបានប្តេជ្ញាដណ្តើមយកជោគជ័យរៀងៗខ្លួន។

លោក Soulivanh Xeunvilay គ្រូបង្វឹក​ក្រុម Lao All Stars បានសម្តែងការព្រួយបារម្ភ​ទៅ​លើ​ទម្រង់លេង​របស់​ក្រុម Cambodia All Stars ដោយសារក្រុម​ម្ចាស់ផ្ទះ​មួយនេះ​ធ្លាប់​បានយក​ឈ្នះ​លើក្លឹប​លីកកំពូល​ទាំង ២ របស់ថៃ​គឺ​ក្រុម Muangthong United និង​ក្រុម Buriram United ក្នុង​ការ​ប្រកួតមិត្តភាព​កន្លងមក​នោះ។ ចំណែកឯលោក​គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា Lee Tae Hoon ក៏បានទស្សទាយថាម្ចាស់ផ្ទះ Cambodia All Star នឹងយកជ័យជំនះជូនអ្នកគាំទ្រនៅក្នុងការប្រកួតនេះជាក់ជាមិនខាន។

សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវចាប់ផ្តើមនៅវេលាម៉ោង ៦.៣០ នាទីល្ងាចនេះហើយដោយសំបុត្រចូលទស្សនាត្រូវបានដាក់លក់ក្នុងតម្លៃ ៤០០០ និង ៨០០០ រៀលហើយចំណូលទាំងនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងប្រើ   ប្រាស់សម្រាប់ការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាដូចជាការពង្រឹកសមត្ថភាពក្រុមថ្នាលយុវជនជាដើម៕

11057972_1717509865153181_7231960773155583025_o

_MG_4842

_MG_4833

អត្ថបទ៖ មករា

រូបភាព៖ ឈឿន បារាំង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត