U18 កម្ពុជា ឈរនៅលើថៃ តែមួយគត់ក្នុងពូល B និងអស់ឱកាសឡើងវគ្គបន្តក្នុងពាន AFF U-18

មាស សុផាណារ៉ុង August 14, 2019


 

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ បានជ្រុះចេញពីពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) ហើយបន្ទាប់ពីបន្តប្រកួតចាញ់ U-18 សិង្ហបុរី ក្នុងជំនួបទី៤ ប្រចាំពូល ​B កាលពីយប់ថ្ងៃទី១៣ ខែសីហា

ការប្រកួតនេះបានបញ្ចប់ទៅដោយលទ្ធផលសិង្ហបុរី យកឈ្នះ កម្ពុជា ០ទល់១ នាកីឡដ្ឋាន Thong Nhat Stadium ដោយគ្រាប់ ១គ្រាប់របស់សិង្ហបុរី កើតឡើងនៅវគ្គទី២ ដោយកីឡាករ Azri Suhaili នៅនាទី៦៦ បើទោះបីជាកម្ពុជា មានឱកាសជាច្រើនលើកច្រើនសារក៏ដោយ ក៏មិនអាចទម្លាយសំណាញ់ទី សិង្ហបុរី បានឡើយ។

បរាជ័យ​នេះ នាំ​ឲ្យ​កម្ពុជា ធ្លាក់​ចេញពី​ការប្រកួតប្រជែង​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​ផ្លូវការ ខណៈ​នៅ​សល់​តែ ១​ប្រកួត​ទៀត​ដែលនឹងត្រូវជួបជាមួយវៀតណាម នៅ​ថ្ងៃទី​១៥ ខែសីហា ដែល​ជា​ប្រកួត​បិទ​ពូល និង​ជាការ​ប្រកួត​បង្គ្រប់​កិច្ច​។

យ៉ាងណាមិញ ងាកមកតារាងចំណាត់ថ្នាក់នាពេលបច្ចុប្បន្ន កម្ពុជា ឈរនៅលេខ៥ និងលើក្រុម U-18 ថៃ តែមួយគត់ ជាក្រុមដែលកម្ពុជា យកឈ្នះផ្ទាល់តែម្ដងកាលពីជំនួបទី៣ ប្រចាំពូល ហើយបាននិងកំពុងនាំមុខ ១ពិន្ទុ៕

តារាងចំណាត់ថ្នាក់ទាំងស្រុង៖ 

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់