U18 កម្ពុជា រងបរាជ័យក្រោមថ្វីជើង U18 ម៉ាឡេស៊ី ក្នុងជំនួបទី៣ ប្រចាំពូល ​B

មាស សុផាណារ៉ុង August 11, 2019


 

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ បានខាតបង់ពិន្ទុជាថ្មីម្ដងទៀត ក្នុងជំនួបទី៣ ប្រចាំពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) បន្ទាប់ពីប្រកួតចាញ់ U-18 ម៉ាឡេស៊ី មុននេះបន្តិច ដោយលទ្ធផល ៣ទល់០។

ការប្រកួតបញ្ចប់ទៅដោយលទ្ធផល ៣ទល់០ នៅលើកីឡដ្ឋាន Thanh Long Stadium នេះ នៅវគ្គទី១ ម៉ាឡេស៊ី អាចរកគ្រាប់បាល់បានដល់ទៅ ៣គ្រាប់ ពោលគឺរកបាន នៅនាទី១៨ នៅនាទី៣៨ និងនៅនាទី៤៥ ដោយកីឡាករ ៣រូបផ្សេងគ្នា និងបានរក្សាលទ្ធផល ៣ទល់០ ដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ កម្ពុជា ហាក់ធ្វើបានល្អច្រើនជាងវគ្គទី១ បន្តិចពីការរារាំងការទាត់បញ្ចូលទីពីគូប្រកួត និងមានឱកាសទាត់ទីគូប្រកួតមួយចំនួនផងដែរ ប៉ុន្តែធ្វើមិនបានសម្រេច ធ្វើឲ្យលទ្ធផលបញ្ចប់ចុងក្រោយ កម្ពុជា ចាញ់ ម៉ាឡេស៊ី ៣ទល់០៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់