U18 កម្ពុជា យកឈ្នះ U-18 ថៃ ក្នុងជំនួបទី២ ប្រចាំពូល ​B

មាស សុផាណារ៉ុង August 9, 2019


 

វៀតណាម៖  ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ បានរកបាន ៣ពិន្ទុជាលើកដំបូង ក្នុងជំនួបទី២ ប្រចាំពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) ដ៏មានសារៈសំខាន់ បន្ទាប់ពីយកឈ្នះ U-18 ថៃ មុននេះបន្តិច។

ការប្រកួតដែលប្រើរយៈពេលតែ ៩០នាទីនេះ បញ្ចប់ទៅដោយលទ្ធផល កម្ពុជា ឈ្នះក្នុងលទ្ធផល ៣ទល់៤ នៅលើកីឡដ្ឋាន Thanh Long Stadium ខណៈនៅវគ្គទី១ បានត្រឹមរក្សាលទ្ធផល ០ទល់០។

ចូលដល់វគ្គទី២ កម្ពុជា ធ្វើបានល្អច្រើនជាមួយនឹងការមានឱកាសសម្រុកជាច្រើនលើកច្រើនសាររហូតដល់អាចរកគ្រាប់បាល់បាន ១គ្រាប់ធ្វើបានដោយកីឡាករ វុធ តុលា នៅនាទី៥៣ មុននឹងថៃ សងវិញបាន ១គ្រាប់នៅនាទី៦៨ យ៉ាងណាមិញកម្ពុជា បានត្រលប់មកនាំមុខសារជាថ្មី ដោយកីឡាករថៃ ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៧៤ ប៉ុន្តែរំលងបាន២នាទី ថៃ តាមស្មើវិញ រហូតដល់ចុងក្រោយបង្អស់ សៀង ចន្ធា បានក្លាយជាតួសំខាន់ក្នុងការអាចរកគ្រាប់បាល់ ២គ្រាប់ក្នុងរយៈពេលត្រឹម ២នាទីពោលគឺនៅនាទី៨៦ និងនាទី៨៨ រហូតដល់នាទី ៩០+៥ ថៃ បានតាមគ្រាប់ចុងក្រោយ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីតាមស្មើឡើយ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | ฟุตบอลทีมชาติไทย

អត្ថបទ៖ ណារ៉ុង

មតិយោបល់