ព្រះខ័នរាជស្វាយរៀង ប្រកាសបន្តកិច្ចសន្យាដល់យុវជន ៣រូបសម្រាប់រយៈពេលវែង

មាស សុផាណារ៉ុង August 7, 2019


 

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកុងត្រាជាមួយកីឡាករឆ្នើមវ័យក្មេង ៣រូប រួមមានកីឡាករ គីម សុខយុទ្ធ, ឃៀង ម៉េងហួរ និង ត្រាយ វិចិត្រ។

យោងតាមការប្រកាសរបស់ក្លិបដដែល ចំពោះកីឡាករ គីម សុខយុទ្ធ, ឃៀង ម៉េងហួរ និង ត្រាយ វិចិត្រ ត្រូវបានព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រារយៈពេល គ្រាដែលរដូវកាល២០១៩ នេះរូបគេបានរួមចំណែកបង្ហាញមុខជាមួយក្លិបបានច្រើនប្រកួតផងដែរក្នុងនាមជាកីឡាករយុវជន។

និយាយដោយឡែក សម្រាប់កីឡាករ គីម សុខយុទ្ធ រដូវកាល២០១៩ នេះ បង្ហាញខ្លួនបាន ៣ប្រកួត ក្នុងនោះនៅលីគកំពូល ១ប្រកួត និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២ប្រកួត ខណៈឃៀង ម៉េងហួរ បង្ហាញខ្លួនបាន ៦ប្រកួត ៤ប្រកួតក្នុងលីគ និង ២ប្រកួតក្នុងពានសម្តេចតេជោ ហ៊ុន សែន ស្របពេលដែល ត្រាយ វិចិត្រ បង្ហាញខ្លួនបាន ៥ប្រកួត និងទាត់បាល់បញ្ចូលទីបាន ១គ្រាប់ផងដែរ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ ណារ៉ុង

មតិយោបល់