ពានរង្វាន់សម្តេចតេជោ រំកិលពេលវេលាប្រកួតទៅសប្ដាហ៍ក្រោយសម្រាប់វគ្គ ៨ក្រុមចុងក្រោយ

មាស សុផាណារ៉ុង August 7, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ( Hun Sen Cup ) ថ្នាក់ជាតិ លើកទី១៣ នឹងត្រូវរំកិលពេលវេលាប្រកួតទៅសប្ដាហ៍ក្រោយសម្រាប់វគ្គ ៨ក្រុមចុងក្រោយ។

ក្រោយការចាប់ឆ្នោតបែងចែកគូប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៤ ខែកក្កដា ការប្រកួតត្រូវបានកំណត់ដោយគ្រោងប្រកួតនៅថ្ងៃទី០៧-០៨ ខែសីហា សម្រាប់ជើងទី១ និងថ្ងៃទី២១-២២ ខែសីហា សម្រាប់ជើងទី២។ ប៉ុន្ដែតាមដំណឹងចុងក្រោយ និយាយក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានបង្ហើបថា ការប្រកួតវគ្គ ១/៤ នេះ ត្រូវបានលើកពេល ដោយគ្រាន់តែមិនទាន់មានការប្រកាសសាធារណៈប៉ុណ្ណោះ។

មានការបង្ហើបឲ្យដឹងទៀតផងដែរថា ការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយសម្រាប់ជើងទី១ ពោលគឺថ្ងៃទី១៤ និង១៥ ខែសីហា មុននឹងជើងទី២ ត្រលប់មកវិញនៅថ្ងៃទី​២៧ និង២៨ ខែដដែល។

សូមរំឭកថា ចំពោះលទ្ធផលចាប់គូវគ្គ ១/៤ កាលពីពេលថ្មីៗ រួមមានក្រុមសូលទីឡូអង្គរ ត្រូវប៉ះបឹងកេត ខណៈក្រសួងការពារជាតិ ត្រូវជួបភ្នំពេញក្រោន។ ចំណែកក្រុមវិសាខា ត្រូវជួបគិរីវង់សុខសែនជ័យ និងក្រុមអង្គរថាយហ្គឺរ ប៉ះក្រុមព្រះខ័នរាជស្វាយរៀង៕

 

រូបភាព៖ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន – Hun Sen Cup

អត្ថបទ៖ បុត្រា

មតិយោបល់